Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

កំណែវិញ្ញាសា ជីវវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ២២ សីហា ២0១៦

វិញ្ញាសា ជីវវិទ្យា

ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សម័យប្រឡង ២២ សីហា ២0១៦

វិញ្ញាសា ជីវវិទ្យា (ថ្នាក់វិទ្យាសាស្រ្ត)

រយៈពេល ៩០នាទី

ពិនុ ៧៥

……………………

១. (៥ពិន្ទុ) តើនៅក្នុងស្លឹករុក្ខជាតិមានស្រទាប់អ្វីខ្លះ? ហើយស្រទាប់នីមួយៗមាននាទីដូចម្តេច ?

២. (៥ពិន្ទុ) ហេតុអ្វីបានជាគេថាអង់ស៊ីមជាប្រូតេអ៊ីនដែលមានសកម្មភាពខ្លាំងក្លា?

៣. (៥ពិន្ទុ)​ ចូរប្រៀបធៀបប្រព័ន្ធប្រសាទសត្វឥតឆ្អឹងកង នឹងសត្វឆ្អឹងកង។

៤. (៥ពិន្ទុ) តើវិស្វកម្មសេនេទិចជួយដល់រុក្ខជាតិដូចម្ដេចខ្លះ?

៥. (១០ពិន្ទុ) ក្រោយពីដំឡើងទ្វេហើយ ហេតុអ្វីបានជាម៉ូលេគុលADNកូនទាំងពីរដូចគ្នាបេះបិទទៅនឹងមូលេគុល AND មេ?

៦. (១០ពិន្ទុ) ហេតុអ្វីបានជាអរម៉ូនខ្មោចតែកោសិកាគោលដៅ?

៧. (១៥ពិន្ទុ) ម៉ូលេគុលADNមួយមាននុយក្លេអូទីតប្រភេទ​ C = 180000 ដែលមាន

សមាមាត្រ 30% នៃនុយក្លេអូទីតទាំងអស់។

  1. រកភាគរយនៃនុយក្លេអូទីតប្រភេទនីមួយៗ ។
  2. រកប្រវែងម៉ូលេគុល ADN គិតជាមីក្រូម៉ែត្រ um។
  3. ចូររកសម្ព័ន្ធអ៊ីដ្រូសែនសរុបរបស់ម៉ូលេគុល ADN ។

 

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 3
មេរៀន: 1