Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

កំណែវិញ្ញាសា ជីវវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ១៩ សីហា ២0១៩

ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សម័យប្រឡង ១៩ សីហា ២០១៩

វិញ្ញាសា ជីវវិទ្យា (ថ្នាក់វិទ្យាសាស្រ្ត)

រយៈពេល ៩០នាទី

ពិនុ ៧៥

 

១.(៥ ពិន្ទុ) ដូចម្តេចហៅថា ដំណើរលំអងសិប្បនិម្មិត? ហេតុអ្វីបានជាគេធ្វើដំណើរលំអងសិប្បនិម្មិត ?

២-(១០ពិន្ទុ) ចូរពន្យល់ពី៖

ក- ដំណើរឆ្លងកាត់ស៊ីណាប់របស់អាំងភ្លុចប្រសាទ ។

ខ- ការកកើតនៃពុម្ពក ។

៣-(១០ពិន្ទុ) ចូរពណ៌នាពីលក្ខណៈរបស់អង់ស៊ីម ។

៤-(១០ពិន្ទុ) តើអរម៉ូនដែលបញ្ចេញដោយកោសិកាបេតា(B) និងកោសិកាអាល់ហ្វា(a) របស់លំពែង មានសកម្មភាពយ៉ាងដូចម្ដេចខ្លះ?

៥-(១០ ពិន្ទុ) ចូរប្រៀបធៀបADN និងប្រូតេអ៊ីន។

៦-(១៥ ពិន្ទុ) ម៉ូលេគុលADN មួយ មានចំនួនរង្វេល 10^5 ។ ដោយការេនៃផលសងនុយក្លេអូទីត A និងនុយក្ល អូទីត C ស្មើ  4 *10^10។

ក- រកចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ ADN ។

ខ- តើADN នេះ ស្វ័យដំឡើងទ្វេប៉ុន្មានលើក ? បើដឹងថា ក្រោយស្វ័យដំឡើងទ្វេរួច ADN កូន មាននុយក្លេអូទីត A ស្មើ 48*10^5  ។

៧-(១៥ ពិន្ទុ) ច្រវាក់ម្ខាងនៃសែនមួយ មាននុយក្លេអូទីត C=1/2 ; A=1/5; T=1/6  ARNm មួយចម្លងក្រមចេញពីច្រវាក់ម្ខាងនៃសននេះ មានវីបូនុយក្លេអូទីត 750 ។

ក-គណនាចំនួនរីបូនុយក្លេអូទីតប្រភេទនីមួយៗរបស់ ARNm នេះ ។

ខ-គណនាចំនួនសម្ព័ន្ធអ៊ីដ្រូសែននសែនខាងលើ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 4
មេរៀន: 1