Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

កំណែវិញ្ញាសា ជីវវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ២១ សីហា ២០១៧

វិញ្ញាសា ជីវវិទ្យា

ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សម័យប្រឡង ២១ សីហា ២០១៧

វិញ្ញាសា ជីវវិទ្យា (ថ្នាក់វិទ្យាសាស្រ្ត)

រយៈពេល ៩០នាទី

ពិនុ ៧៥

……………………

 

១. (៦ពិន្ទុ) តើការហៅឈ្មោះរបស់អង់ស៊ីមបានត្រឹមត្រូវ ដោយផ្អែកលើកត្តាអ្វីខ្លះ?

២. (៧ពិន្ទុ) តើពោតជារុក្ខជាតិម៉ូណាកូទីលេដូន ឬឌីកូទីលេដូន? ហេតុអ្វី?

៣.​ (៧ពិន្ទុ) តើមានបាតុភូតអ្វីកើតឡើងនៅពេលដែលរីបូសូមលោតដល់កូដុងស្តុប ?

៤.​ (៨ពិន្ទុ) តើកត្តាអ្វីខ្លះដែលបណ្ដាលឱ្យកើតមានភាវៈរស់ប្រភេទថ្មី ? ចូររៀបរាប់។

៥. (៩ពិន្ទុ) ប្រៀបធៀបក្រពេញអិចសូគ្រីន និងក្រពេញអង់ដូគ្រីន។

៦. (១០ពិន្ទុ)     ក- ដូចម្តេចហៅថា អាំងភ្លុចប្រសាទ ?

ខ- ហេតុអ្វីបានជាពេលដៃរបួសដោយវត្ថុមុតស្រួច ធ្វើឱ្យអ្នកមានការឈឺចាប់ ?

៧. (១៤ពិន្ទុ) ម៉ូលេគុល ADN មួយ មានសម្ព័ន្ធអ៊ីដ្រូសែនសរុប ១៦.១០^៤។ នុយក្លេអូទីតប្រភេទ C ច្រើនជាងនុយក្លអូទីតប្រភេទ A ចំនួនពីរដង ។

ក-រកចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ AND​ ?

ខ-ពេលម៉ូលេគុលADN ស្វ័យដំឡើងទ្វេ៣ដង តើវាត្រូវការនុយក្លេអូទីតសេរីនីមួយៗចំនួនប៉ុន្មាន ?

៨. (១៤ពិន្ទុ) ម៉ូលេគុល ARN នាំសារមួយ មានសមាមាត្រជាភាគរយនៃនុយក្លេអូទីត U=២០%

C=២០%  N=២៨% ។

ក-រកសមាមាត្រជាភាគរយរបស់នុយក្លេអូទីតប្រភេទនីមួយៗនៃអង្កត់ ADN ដែល បានសំយោគម៉ូលេគុល ARN នាំសារខាងលើ ។

ខ-តើអង្កត់ ADN នេះមានប្រវែងប៉ុន្មានណាណូម៉ែត្រ(nm) បើ U=១៨០០ ?

 

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1
កម្រឹត: វិទ្យាល័យ