Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

កំណែវិញ្ញាសា ជីវវិទ្យា ថ្នាក់ទី១២ សម័យប្រឡង៖ ២០ សីហា ២០១៨

ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សម័យប្រឡង ២០ សីហា ២០១៨

វិញ្ញាសា ជីវវិទ្យា (ថ្នាក់វិទ្យាសាស្រ្ត)

រយៈពេល ៩០នាទី

ពិនុ ៧៥

ប្រធាន

១. (៦ ពិន្ទុ) ដូចម្តេចហៅថា អាំងភ្លុចប្រសាទ? តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់យ៉ាងដូចម្ដេច?

២. (៨ ពិន្ទុ) តើរលកសូរមានឥទ្ធិពលទៅលើផ្នែកផ្សេងៗនៃត្រចៀកយ៉ាងដូចម្ដេច?

៣. (៩ ពិន្ទុ) តើវិស្វកម្មសេនទិចផ្ដល់ផលល្អនិងផលអាក្រក់អ្វីខ្លះដល់មនុស្ស?

៤.(១០ ពិន្ទុ) ចូររកលក្ខណៈខុសគ្នារវាង៖

ក-(៦ ពិន្ទុ) រុក្ខជាតិម៉ូណូកូទីលេដូន និងរុក្ខជាតិឌីកូទីលេដូន។

ខ-(៤ ពិន្ទុ) ការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។

៥.(១១ ពិន្ទុ)    ក-(៥ ពិន្ទុ) តើអាំងស៊ុយលីនជាអ្វី? បើកង្វះអរម៉ូនអាំងស៊ុយលីនបណ្តាលឱ្យមានផលវិបាកអ្វី?

ខ-(៦ ពិន្ទុ) ចូរបកស្រាយពីរបៀបផលិតអរម៉ូនអាំងស៊ុយលីនដោយវិស្វកម្មសេនទិច?

៦. (១១ ពិន្ទុ)   ក-(៣ ពិន្ទុ) ចូររៀបរាប់ពីតួនាទីរបស់អង់ស៊ីម ARN ប៉ូលីមេរ៉ាស។

ខ-(៨ ពិន្ទុ) ម៉ូលេគុល ARNm មួយមានទំនាក់ទំនងរីបូនុយក្លេអូទីត

គណនាភាគរយននុយក្លេអូទីតប្រភេទនីមួយៗរបស់អង្កត់ ADN ដែលកំណត់សំយោគ ARNm នេះ។

៧. (២០ ពិន្ទុ) ម៉ូលេគុល ADN មួយ មាននុយក្លេអូទីតប្រភេទ C=35% នៃនុយក្លេអូទីតសរុប ហើយនុយ ក្លេអូទីតប្រភេទ C លើសនុយក្លេអូទីតប្រភេទ A ចំនួន 4400។

ក-(១០ ពិន្ទុ គណនាចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ ADN។

ខ-(៤ ពិន្ទុ) តើម៉ូលេគុល ADN នេះ មានប៉ុន្មានជំហាន?

គ-(៦ ពិន្ទុ) បើម៉ូលេគុលADN នេះស្វ័យដំឡើងទ្វេ4ដង តើវាត្រូវការនុយក្លេអូទីត សេរីចំនួនប៉ុន្មាន?

 

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 1
មេរៀន: 1
កម្រឹត: វិទ្យាល័យ