អ្វីជាគោលបំណងនៃផែនការយុទ្ធសាស្រ្តនារីរតនៈទី៤ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ក្នុងគោលដៅដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ក្នុងបរិបទកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងអភិបាលកិច្ច នារីរតនៈទី៤ មានគោលបំណងសំខាន់ៗដូចខាងក្រោមៈ
- ជំរុញឲ្យមានបរិយាកាសអំណោយផល ដើម្បីបង្កើនយលទ្ធភាពដល់ស្រ្តីក្នុងការទទួលបាននូវជំនាញ ការងារធនធានផលិតកម្ម កិច្ចគាំពារសង្គម សម្លេង និងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសេដ្ឋកិច្ច
- បង្កើនលទ្ធភាពរបស់ស្រ្តី និងកុមារីក្នុងការទទួលបានសេវាកម្មអប់រំតាមរយៈការលើកកម្ពស់ការចូលរួម ការយល់ដឹង និងការបង្កលក្ខណៈងាយស្រួលដល់ស្រ្តី និងក្មេងស្រី្តក្នុងការទទួលបានសេវា
- លើកកម្ពស់សមភាពយេនឌ័រ ក្នុងការផ្តល់និងទទួលបានសេវាសុខាភិបាលស្របតាមតម្រូវការជាក់ស្តែង
- ធានាសុវត្ថិភាពដល់ស្រ្តី ក្នុងការធ្វើសេចក្តីសម្រេចចិត្តនូវគ្រប់កម្រិតតាមរយៈការបង្កើនចំនួនមន្រ្តីរាជការជាស្រ្តី ការពង្រឹងសមត្ថភាពនិងតម្លើងឋានៈតួនាទីនៅគ្រប់កម្រិត
- បង្កើនប្រសិទ្ធភាពជំនួយ និងចរីភាពនៃកិច្ចអភិវឌ្ឍន៍តាមរយៈការង្រឹងសមត្ថភាពស្ថាប័ន ភាពជាម្ចាស់និងភាពជាដៃគូ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ