ហេតុអ្វីបានជាគេនិយាយថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ព្រោះវិស្វករ គឺជាអ្នកដែលធ្វើអោយសម្រេចការងារពលកម្មនិង បច្ចេកទេសគ្រប់បែបយ៉ាង រឺហៅថាអ្នកដែលមានគំនិតច្នៃប្រឌិតបង្កើតថ្មី ។
វិស្វករនៃព្រលឹងៈ គឺជាអ្នកធ្វើអោយបញ្ញាញាណរបស់មនុស្សមានការរីកចំរើនឈ្លាសវៃ ។
បានជាគេនិយាយថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងព្រោះ៖
- គ្រូបង្រៀនជាអ្នកអប់រំកសាងបញ្ញារបស់មនុស្សជាតិ
- គ្រូបង្រៀនជាអ្នកបង្ហាញប្រាប់សេចក្តីសុខនិងការរីកចម្រើននៃការរស់នៅរបស់មនុស្ស
- គ្រូបង្រៀនជាគ្រូពេទ្យព្យាបាលភាពល្ងង់ខ្លៅដល់មនុស្សជាតិ
- គ្រូបង្រៀនជាខ្លាំងនៃបញ្ញាញាណ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ