អ្វីទៅដែលហៅថា « មាតុប្រទេស » ? ក្នុងនាមជាយុវជនខ្មែរ តើប្អូនត្រូវបណ្តុះគនិតស្នេហាជាតិ និងជាតិនិយមដូចម្តេចខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
អត្ថន័យ « មាតុប្រទេស »
មាតុប្រទេសៈមាតុ + ប្រទេស
មាតុៈ កំណើត
មាតុប្រទេសៈ គឹជាតិជាទីស្រឡាញ ជាប្រទេសកំណើតដែលមនុស្សទំាងឡាយធ្លាប់រស់នៅជាមួយគ្រួសាររបស់ខ្លួនតាំងពីកំណើតមកម្ល៉េះ ។
បណ្តុះគំនិតស្នេហាជាតិៈ
- គឺស្នេហាមាតុភូមិ ស្នេហាទឹកដី ទន្លេ ព្រៃព្រឹក្សា សម្បត្តិវប្បធម៌ដែលខ្លួនធ្លាប់ស្គាល់ថាជារបស់ខ្លួនពិត
- បណ្តុះគំនិតដល់កុមារ យុវជនៈ អប់រំពួកគេឲ្យស្រឡាញ់ទឹកដី ភូមិ កំណើតរបស់គេគ្រប់ៗគ្នា
- អប់រំពួកគេឲ្យមានចំណងចំណូលចិត្ត ចង់រស់នៅក្នុងស្រុកកំណើតដែលមានអនុស្សាវរីយ៍រាប់មិនអស់ ដែលពួកគេពុំអាចបំភ្លេចបានដែលជាប់ទាក់ទងនឹងកន្លែង និងលក្ខខណ្ឌភូមិសាស្រ្តរបស់ពួកគេ
- បណ្តុះមនោសញ្ចេតនាឲ្យពួកគេស្រឡាញ់ មាតុភូមិ ភាសា អក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អរបស់ខ្លួន
- អប់រំពួកគេឲ្យស្រឡាញ់សម្បត្តិវប្បធម៌ធម្មជាតិ និងសិល្បៈ និងស្គាល់ពីតម្លៃ និងការពារសម្បត្តិវប្បធម៌ទាំងនោះ
- អប់រំឲ្យមានមនសិការផ្នត់គំនិតស្រឡាញ់ពលកម្មហ៊ានពលីជីវីដើម្បីប្រទេសជាតិ ។
បណ្តុះគំនិតជាតិនិយមៈ
- ស្រឡាញ់ជាតិខ្លួន ស្រឡាញ់ប្រវត្តិសាស្រ្ត ភូមិសាស្រ្តទឹកដី
- មានគំនិតច្នៃប្រឌិត កសាងខ្លួនកសាងប្រទេសជាតិខ្លួនឲ្យក្លាយទៅជានិតិរដ្ឋ ពោលគឹប្រទេសដែលមានអរិយធម៌ខ្ពស់
- អប់រំឲ្យមានគុណសម្បត្តិជាអ្នកស្នេហាជាតិ
- ត្រូវបំពេញវីរសកម្មភាពដើម្បីជាតិ ប្រកបដោយសមត្ថភាពខ្ពស់
- ហ៊ានលះបង់ជីវីត និងអ្វីៗទាំងអស់ដើម្បីផលប្រយោជន៍របស់ជាតិ
- រាល់គ្រប់សកម្មភាព ត្រូវស្ថិតនៅក្នុងអំពើដែល បង្កប់នូវសីលធម៌ គុណធម៌ខ្ពស់ ដោយការស្រឡាញ់ កិត្តិយសកេរ្តិ៍ឈ្មោះ សេកចក្តីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិ និងលុយកាក់
- បង្កើតឲ្យមានវិចារណញ្ញាណដោយនឹកជាប់ជានិច្ចនូវអត្តសញ្ញាណជាតិ ព្រលឹងជាតិ ឧត្តមគតិជាតិ មោទនភាពជាតិ ។
រួមសេចក្តីមកចំណុចទាំងអស់នេះ ទើបនាំទៅរកការស្រឡាញ់ ការពាររក្សាជាតិបានយ៉ាងប្រាកដ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ