អ្វីទៅជាតំបន់សេដ្ឋកិច្ចពិសេស ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

តំបន់សេដ្ឋកិច្ចពិសេស សំដៅទៅលើមជ្ឈមណ្ឌលពិសេស សម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចដែលប្រមូលផ្តុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅនិងតំបន់ផលិតកែច្នៃនាំចេញ ។ តំបន់សេដ្ឋកិច្ចពិសេសនីមួយៗត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលផលិតកម្មសេរី មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍ ។
តំបន់សេដ្ឋកិច្ចពិសេស ជាគោលនយោបាយរបស់រដ្ឋាភិបាលក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគតាមរយៈការអនុគ្រោះពន្ធផ្សេងៗ និងការលើកទឹកចិត្តច្រើនជាងតំបន់ផ្សេងៗទៀត ក៏ដូចជាការផ្តល់នូវនយោបាយច្រកចេញចូលតែមួយក្នុងការនាំចេញ និងនាំចូល ដោយមានមន្រ្តីរដ្ឋាភិបាលជាអ្នកផ្តល់នូវសេវារដ្ឋបាល ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ