Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

អ្វីជាមាតុភូមិប្រទេស ? តើយើងត្រូវបណ្តុះគំនិតសេ្នហាជាតិ និងជាតិនិយមដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

មាតុភូមិប្រទេស គឺជាប្រទេសកំណើត ដែលមនុស្សទាំងឡាយធ្លាប់រស់នៅជាមួយគ្រួសាររបស់ខ្លួន  ? ចំណែកស្នេហាជាតិ គឺជាស្នេហាមាតុប្រទេស ទឹកដី ភ្នំទន្លេ ព្រៃឈើ សម្បត្តិ ធម្មជាតិដែលជាវប្បធម៌ជាតិខ្លួន ។ យើងត្រូវបណ្តុះ៖

គំនិតជាតិនិយមសំខាន់ៗមានៈ

  • អប់រំឲ្យស្រឡាញ់ទឹកដីភូមិកំណើត មានចំនូលចិត្តចង់រស់នៅស្រុកកំណើតទាក់ទងអនុស្សាវរីយ៍ ទីកន្លែងលក្ខខណ្ឌភូមិសាស្រ្ត
  • បង្កើតមនោសញ្ចេតនាស្នេហាជាតិឯកឯងដោយជ្រាលជ្រៅតាំងពីមាតុភូមិភាសាអក្សរសាស្រ្តទំនៀមទម្លាប់ប្រពៃណី សិល្បៈនិងបរិយាកាសទូទៅ
  • គឺអប់រំឲ្យស្រឡាញ់សម្បត្តិវប្បធម៌ និងធម្មជាតិព្រមជាមួយសិល្បៈរៀងៗខ្លួន
  • អប់រំមនសិការផ្នត់គំនិតស្រឡាញ់ពលកម្មធ្វើពលីកម្មសំរាប់ជាតិ
  • អប់រំឲ្យស្រឡាញ់ជនជាតិប្រវត្តិសាស្រ្តអរិយធម៌របស់ខ្លួន ។​

គំនិតស្នេហាជាតិសំខាន់ៗមានៈ

  • បំពេញវីរសកម្មភាពដើម្បីជាតិប្រកបដោយសមត្ថភាពខ្ពស់
  • ហ៊ានលះបង់ជីវីត និងអ្វីៗទាំងអស់ដើម្បីជាតិ
  • ប្រព្រឹត្តអំពើល្អប្រកបដោយសីលធម៌គុណធម៌ខ្ពស់ ដោយស្រឡាញ់កិត្តិយស កេរ្តិ៍ឈ្មោះសេចក្តីថ្លៃថ្នូរជាងទ្រព្យសម្បត្តិលុយកាក់
  • បង្កើតវិចារណញាណ នឹកដល់អ្វីជាអត្តសញ្ញាណជាតិ ព្រលឹងជាតិឧត្តមភាពនិងមោទនភាពជាតិ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1