Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

អ្វីជាទ្រីសូមីទី២១ ? ចូរពន្យល់ថាហេតុអ្វីបានជាក្មេងអាចកើតទ្រីសូមីទី២ ?

គ្រូបង្រៀន
ជីវវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ជីវវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

មុយតាស្យុងគឺជាកំណែប្រែសំភារៈសេនេទិច គឹកំណែប្រែសែនឬកំណែប្រែចំនួននិងទម្រង់ក្រូម៉ូសូម ។ បុព្វហេតុ ដែលបណ្តាលឲ្យមានមុយតាស្យុង គឹបណ្តាលមកពីបម្រែបម្រួលទម្រង់ក្រូម៉ូសូមឬចំនួនក្រូម៉ូសូម ។

ទ្រីសូមីទី២១ គឺគ្មានការផ្តាច់ចេញនៃគូក្រូម៉ូសូមអូមូឡូកទី២១ទេនៅចំណែកមេយ៉ូសក្នុងពេលកំណកាម៉ែត ។ បានជាក្មេងអាចកើតទ្រីសូមីទី២១ មកពីនៅចំណែកមេយ៉ូសក្នុងពេលកំណកាម៉ែតគ្មានការផ្តាច់ចេញនៃក្រូម៉ូសូមអូមូឡូកទី២១ទេ ។ ដូចនេះចំពោះកាម៉ែតដែលកើតឡើងគឺមានកាម៉ែតម្យ៉ាងដែលមានគូក្រូម៉ូសូមទី២១ ដល់ទៅ ២ និងកាម៉ែតម្យ៉ាងទៀតគ្មាននក្រូម៉ូសូមទី២១សោះ ។ នៅពេលបង្កកំណើតបើកាម៉ែតដែលមានក្រូម៉ូសូមទី២១ ចំនួន២ ទៅជួបការម៉ែតធម្មតានោះនិងកើតឡើងស៊ីកូតដែលមានក្រូម៉ូសូមទី២១ ដល់ ៣ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1