Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

អ្វីជាគោលបំណងនៃផែនការយុទ្ធសាស្រ្តនារីរតនៈទី៤ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ក្នុងគោលដៅដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីក្នុងបរិបទ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម និងអភិបាលកិច្ច នារីរតនៈទី៤ មានគោលបំណងសំខាន់ៗដូចខាងក្រោមៈ

  • ជម្រុញឲ្យមានបរិយាកាសអំណោយផល ដើម្បីបង្កើនលទ្ធភាពដល់ស្រ្តីក្នុងការទទួលបាននូវជំនាញ ការងារធនធានផលិតកម្ម កិច្ចគាំពារសង្កម សម្លេង និងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យសេដ្ឋកិច្ច
  • បង្កើនលទ្ធភាពរបស់ស្រ្តី និងកុមារ ក្នុងការទទួលបានសេវាកម្មអប់រំតាមរយៈការលើកម្ពស់ការចួលរួម ការយល់ដឹង និងការបង្កលក្ខណៈហាយស្រួលដល់ស្រ្តីនិងក្មេងស្រ្តីក្នុងការទទួលបាមសេវា
  • លើកកម្ពស់សមភាពយេនឌ័រ ក្នុងការផ្តល់និងទទួលបានសេវាសុខាភិបាលស្របតាមតម្រូវការជាក់ស្តែង
  • ធានាសុវត្ថិភាពដល់ស្រ្តី ក្នុងការធ្វើសេចក្តីសម្រេចចិត្តនូវគ្រប់កម្រិត តាមរយៈការបង្កើនចំនួនមន្រ្តីរាជការជាស្ត្រី ការពង្រឹងសមត្ដភាពនិងតម្លើងឋានៈតួនាទីនៅគ្រប់កម្រិត
  • បង្កើនប្រសិទ្ធភាពជំនួយ និងចរីភាពនៃកិច្ចអភិវឌ្ឍតាមរយៈការពង្រឹងសមត្ថភាព ស្ថាប័ន ភាពជាម្ចាស់និងភាពជាដៃគូ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1