Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

អ្នកសិក្សាខ្លះបានវិនិច្ឆ័យថា “រាមកេរ្តិ៍ជារឿងបុរាណខ្មែរមួយដែលបានជួយអប់រំមនុស្សឱ្យ ប្រកាន់ពាក្យសច្ចៈនិងបានបង្ហាញពីលក្ខណៈមនុស្សរបស់ព្រះរាម” ចូរបង្ហាញ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

អ្នកសិក្សាខ្លះបានវិនិច្ឆ័យថា “រាមកេរ្តិ៍ជារឿងបុរាណខ្មែរមួយដែលបានជួយអប់រំមនុស្សឱ្យ ប្រកាន់ពាក្យសច្ចៈនិងបានបង្ហាញពីលក្ខណៈមនុស្សរបស់ព្រះរាម” ចូរបង្ហាញ ។

សេចក្តីអធិប្បាយ

មរតកអក្សរសិល្ប៍រឿងរាមកេរ្តិ៍ដលមានប្រភពមកពីរឿងរាមាយណៈ​
ឥណ្ឌារប​ស់​ម​ហា​ឥ​សី​វាលំភបានសរសេរជុំវិញរឿងរ៉ាវស្តីពីការកស៊ូវធ្វើសង្គ្រាមបង្ហូរឈាម សំលាប់ឥតឈបឈររវាងពលរេហ៍យក្សនិងរេហ៍ពលស្វា។ ទន្ទឹមនឹងការសិក្សាចលនារឿងបែបព្រាហ្មនិយមរួចមកទើបមានប្រការធ្វើឱ្យអ្នកសិក្សាក្នុងមជ្ឈដ្ឋានខ្លះយល់ឃើញក្នុងចិត្តរបស់ខ្លួនថា រាមកេរ្តិ៍ជារឿងខ្មែរមួយដែលជួយឱ្យប្រកាន់យកពាក្យសត្យនិងបានបង្ហាញលក្ខណៈមនុស្សរបស់ព្រះរាម។

តើទស្សនៈដែឡូបានពោលអះអាងខាងលើមានអត្ថន័យយ៉ាងដូចម្តេចខ្លះ?

ដើម្បីបានជាស្ពានឈានដល់ការបកស្រាយចំណោទបញ្ហាខាងលើអោយមានលក្ខណៈកាន់តែបានស្តាប្រកបដោយខ្លឹមសារកាន់តែបានស៊ីជំរៅមួយកម្រិតទ្វេរឡើងទៀត គេចាំបាច់ត្រូវយល់ជាមុនសិននូវន័យពាក្យអប់រំនិងពាក្យលក្ខណៈមនុស្ស។ ពាក្យថាអប់រំមានន័យថាណែនាំ ទូន្មានប្រៀនប្រដៅសំដៅលើគ្រប់មនុស្សម្នាឱ្យឈរលើការយល់ឃើញត្រូវនឹងដើរតាមមផ្លូវល្អពាក្យសត្យពាក្យសច្ចៈបានដល់ពាក្យពិត ពាក្យទៀងត្រង់ដោយមិនកុហកវៀចវេរ។ ដោយឡែកឯពាក្យលក្ខណៈមនុស្សគឺរាល់អ្វីដែលមនុស្សគ្រប់រូបមានដូចជាចេះយំ ចេះអស់សង្ឃឹមចេះស្រឡាញ់ចេះប្រច័ណ្ឌចេះកុហក។ គតិដែលប្រធានខាងលើលើកឡើងចង់និយាយថា”រាមកេរ្ដិ៍ជារឿងបុរាណខ្មែរមួយ ដែលបានអប់រំខ្មែរឱ្យប្រកាន់យ​ក​ពា​ក្យ​ស​ត្យ​និ​ង​ប​ង្ហា​ញ ​​​ លខ្ខណៈមនុស្សរបស់រាម។ ដូចអ្វីដែលមជ្ឈដ្ឋានអ្នកសិក្សាខាងលើបានធ្វើការវិនិច្ឆ័យនោះគឺចលនារឿងរាមកេរ្តិ៍ពិតជាបានចូលរួមវិភាគទានគំឱតដល់មនុស្សម្នាក់។ ស្គាល់តម្លៃនៃពាក្យពិតហើយឱ្យប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនក្នុងពាក្យសច្ចៈ។ ជាមួយនឹងរឿងរាមកេរ្ដិ៍ អ្នកសិក្សាបានវិភាគច្បាស់ ថាព្រះបាទជនកក្នុងនគរមិថិលា ថាជាអង្គដែលប្រកាន់ខ្ជាប់នូវពាក្យពិតដូចដំណើរបានសបញ្ជាក់ឆ្លុះបញ្ចាំង​ឱ្យឃើញថាព្រះអង្គបានរៀបអភិរកនាងសិតាឱ្យជាអ្វីនិង ព្រះរាម តាមអ្វីដែលជាពាក្យសន្យារបស់ព្រះអង្គមុនការប្រកាសប្រលងលើកធ្នូ។ មានលក្ខណៈប្រហាក់ប្រហែលគ្នាដែលក្នុងរឿងរាមកេរ្តិ៍កឃើញព្រះបាទ សថេននគរ​អយុធ្យា​ដែលក៏ត្រូវគេចាត់ទុកថាជាអង្គក្សត្រអ្នកប្រកាន់ពាក្យពិតដូចករណីដូចបានផ្ទេររាជសម្បត្តិឱ្យទៅភិរតបុត្រនាងកេសីតាមអ្វីដែលព្រះអង្គបានសន្យាជាមួយនាងនោះក្នុងខណៈដែលមានចម្បាំងជាមួយនឹងព្រះអាទិត្យក្រោយពេលទទួលបានជ័យជំនះលើព្រះអាទិត្យហើយទ្រង់បញ្ជាឱ្យព្រះរាមព្រះលក្ខណ៍និង នាងសីតាទៅបូសនៅក្នុងព្រៃអស់រយៈពេល១៤ឆ្នាំ ដើម្បីទុករាជ្យសម្បត្តិឱ្យភិរុតស្នង ។ នាងសីតាដែលគេទទួលស្គាល់ថាជាស្តីអ្នកកាន់ពាក្យសច្ចៈដោយសារនាង បានសំរេចចិត្តមិនវិលចូលនគរអយុធ្យាវិញជាដាច់ខាត ព្រោះដោយនាងបានស្បថសច្ចាប្តឹងចំពោះទេវតាល្លឺកណាតែព្រះរាមមិនទាន់សោយទីវង្គត។ គឺតាំងពីពេលនោះមកហើយ ដែលសីតាទៅរស់នៅក្រៅនគរជាមួយឥសីរហូតមក។​ រឿងរាមកេរ្តិ៍មិនត្រឹមតែបានជួយខ្មែរឱ្យប្រកាន់យកតាមពាក្យសច្ចប៉ុណ្ណោះទេ តែគឺជារឿងនៅបានបន្ទាប់ទេវភាពរបស់ព្រះរាម ឱ្យមកជាមនុស្សភាព។ គេបានរកឃើញថាតួអង្គព្រះរាមមានលក្ខណៈដូចមនុស្សមួយចំនួននោះគេឃើញព្រះរាមទ្រង់ព្រះកន្សែងសោយពោកព្រះកាយបន្ទាប់ពីបានដឹងថាព្រះលក្ខណ៍ដែលជាព្រះអនុជរបស់ព្រះអង្គត្រូវរបួសនឹងសេនាគបាសរបស់ឥន្រ្ទី​ជិតហើយបើព្រះអាទិត្យរះ ព្រះលក្ខណ៏នឹងត្រូវមាន​មនោ​សញ្ចេតនាស្នេហាដូចបុរសខ្មែរឯទៀតដែរ។ព្រះរាមស្រលាញ់នាងសីតាដ៏លើសលប់ក្រៃលែងហើយសេចក្តី​ស្រលាញ់​ដ៏ងប់ងល់នេះធ្វើឱ្យព្រះរាមមានជំងឺបើលពុំជាគឺជំងឺ ប្រ ច័ណ្ឌដែលរហូតដល់បញ្ញាវព្រះលក្ខណ៏ឱ្យចាប់នាងសីតាយកទៅសម្លាប់ពីបទប្រច័ណ្ឌនោះទៅនឹងរូបគំនូរយក្សក្រុងរាពណ៌ដែលពេលនោះនាងសិតាកំពុងមាន​គភ៌ផង។​ ប្រការដែលព្រះរាមមិនអាចប្រកែកបាននោះគឺព្រះរាមក៏ចេះកុហកភូតករដូចមនុស្សដទៃទៀតដែរ។ ជាភស្តុតាង គេឃើញព្រះរាមចូលកោដ្ឋបញ្ហាគនាងសីតា។

ដូចនេះជាសរុបសេចក្តីមក ឃើញថារឿងរាមកេរ្តិ៍ជារឿងបុរាណខ្មែរមួយដែលបានជួយខ្មែរឱ្យរក្សាតម្លៃខ្លួនជាមនុស្សអ្នកប្រកាន់ខ្ជាប់នូវពាក្យសច្ចៈ។

ជាមួយនឹងបណ្ដាហេតុផលជាភស្តុតាងដូចដែលបានលាតត្រដាងរួចមកនេះអាចឱ្យយើងចាត់ទុកការវិនិច្ឆ័យរបស់ទស្សនៈប្រធានថាពិតជាមានហេតុផលសមស្របទាំងស្រុងទៅនឹងអ្វីដែលជាភាពប្រាកដនិយម។ រាមកេរ្តិ៍រហូតមកដល់នូវសម័យដល់ថ្ងៃនេះនៅតែបន្តជួយអប់រំខ្មែរឱ្យរក្សារតម្លៃពាក្យសត្យទៅនឹងសុភាសិតបុរាណខ្មែរមួយដែលបានចែងថា “រនាបបាក់ឱ្យយករនាបជួស តែបើសំដីហួសគ្មានអ្វីជួសបានឡើយ”។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1