Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

អភិវឌ្ឍស្ពាន ថ្នល់ គឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់ ។

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

អភិវឌ្ឍន៍ស្ពាន ថ្នល់ គឹកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

  • អភិវឌ្ឍវិស័យកសិកម្ម៖ ជួយដោះដូរកសិផលទៅកាន់ទីផ្សារមាន ភាពងាយស្រួល និងជួយជំរុញកសិកម្មឲ្យមានការរីកចម្រើន ៕ ឧទាហរណ៍ៈ ស្រូវ អង្ករ ដំឡូង ពោត សណ្តែក ផ្លែឈើ សត្វស្រុក
  • អភិវឌ្ឍឧស្សាហកម្ម៖ ជួយដឹកជញ្ជូនរូបធាតុដើម និងផលិតផលសម្រេចទៅកាន់រោងចក្រនិងទៅទីផ្សាររក្នុងនិងក្រៅប្រទេសបានទាន់ពេលវេលា ។ ឧទាហរណ៍ៈ កៅស៊ូ សម្លៀកបំពាក…
  • ពាណិជ្ជកម្ម៖ ងាយស្រួលចែកចាយផលិតផលសម្រេច នាំចេញនាំចូល ឆាប់រហ័ស ទាន់ពេលវេលាអស់សោហ៊ុយតិច
  • គមនាគមន៍៖ មានផ្លូវគ្រប់ខ្វាត់ខ្វែងងាយស្រួលធ្វើការងារ ផ្តល់ការងារដល់ប្រជាជនបានច្រើនផ្នែកសេវាដឹកជញ្ជូន
  • ទេសចរណ៍៖ ទាក់ទាញទេសចរណ៍ ទាំងក្នុងនិងក្រៅស្រុកដោយសារការធ្វើដំណើរបានឆាបរហ័ស តម្លៃថោក មានផាសុខភាពនិងសុវត្ថិភាពដល់ទេសចរណ៍
  • ផ្នែកសុខាភិបាល៖ ជួយសម្រួលក្នុងការដឹកជញ្ជូនជំងឺទៅកាន់មន្ទីរពេទ្យ មណ្ឌលសុខភាពបានទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ឬស្លាប់របស់ប្រជាជន ។

សន្និដ្ឋាន៖ ស្ពាន ថ្នល់ រីកចម្រើន គឹបានជួយដល់គ្រប់វិស័យទាំងអស់ដែលធ្វើឲ្យប្រជាជនមានការងារធ្វើទទួលបានប្រាក់កម្រៃមានជីវភាពប្រសើរឡើងគឹជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1