Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

អនាគតអ្នកក្លាយជាគ្រូបង្រៀនមួយរូប តើអ្នកមានភារកិច្ចអប់រំយ៉ាងដូចម្តេចដើម្បីឲ្យតម្លៃនៃវប្បធម៌ អរិយធម៌ខ្មែរយើងមានស្ថេរភាព?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីឲ្យតម្លៃនៃវប្បធម៌ អរិយធម៌ខ្មែរយើងស្ថិតស្ថេរជានិរន្តរភាព ខ្ញុំមានភារកិច្ចអប់រំដូចតទៅ៖

ចំណេះដឹង

  • បើកទូលាយនូវចំណេះដឹងឲ្យបានទូលំទូលាយបន្ថែមទៀត
  • ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ
  • យល់ដឹងកាន់តែច្បាស់ពីអ្វីដែលខ្លួនមាន ដែលល្អហើយគេស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណមក។

ចំណេះធ្វើ

  • បណ្តុះនូវមនោសញ្ចេតនា លើការងារគ្រប់ផ្នែកដោយស្រឡាញ់  ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
  • ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួន ឥរិយាបថ ( ដេក​ ដើរ ឈរ អង្គុយ ) ទំនៀមទម្លាប់  ប្រពៃណី សាសនា សិល្បៈ
  • ចេះយកអ្វី ដែលមិនមែនជារបស់ជាតិខ្លួនមកកែច្នៃឲ្យសមស្រប តាមចំណង់ចំណូលចិត្តរបស់ប្រទេសជាតិខ្លួន ឲ្យមកជាលក្ខណៈជាតិនិងឲ្យសមស្របតាមដួងព្រលឹងជាតិ
  • ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំងឡាយណា ដែលមកបំផ្លាញវប្បធម៌ អរិយធម៌របស់ជាតិខ្លួន។

ចំណេះដឹងអប់រំ

  • ធ្វើការអប់រំស្វែងយល់កាន់តែស៊ីជម្រៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្លួន( ប្រជារាស្រ្ត ទឹកដី ប្រវត្តិការគ្រប់គ្រង ភាសា អក្សរសិល្ប៍ ទំនៀមទម្លាប់  ប្រពៃណី សាសនា សិល្បៈ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមដូចគ្នា )។

ចេះរស់នៅក្នុងសង្គម

  • ចេះរស់នៅជាមួយគ្នា ចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបែងចែកវណ្ណៈ ឋានៈ ពណ៌សម្បុរ ភេទ សាសនា ជំនឿ
  • ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅសមរម្យក្នុងសង្គម
  • ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំខ្លួនឲ្យក្លាយជាពលរដ្ឋល្អ
  • ការងារក្នុងវិជ្ជាជីវៈតាមសម្មាអាជីវោ មិនរំលោភលើអ្នកដទៃ
  • មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
  • ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ មានទំនាក់ទំនងល្អជាមួយជាតិ និងអន្តរជាតិ មិនប្រកាន់ពូជសាសន៍ ជំនឿ សាសនា និន្នាការនយោបាយផ្សេងៗជាដើម។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1