អក្សរសាស្រ្តជាអ្វី ? ហេតុអ្វីចាំបាច់មានអក្សរសាស្រ្ត ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

អក្សរសាស្រ្ត គឺជា វិជ្ជាអក្សរក្បួនប្រាប់វិធីនៃអក្សរក្នុងការសរសេរអោយបានត្រឹមត្រូវភាសាណាមួយ …រឺមានន័យថា អក្សរគឺជាក្បូនខ្នាតរឺជាវិជ្ជាមួយសិក្សាអំពីរបៀប និងវិធីប្រើប្រាស់អក្សរអោយបានត្រឹមត្រូវ ដើម្បីបង្ហាញសតិអារម្មណ៍លាតត្រដាងមនោសញ្ចេតនា ទស្សនៈនិងកត់ត្រាទុកជាប្រវត្តិដោយរៀបចំតែងពាក្យពេចន៍អោយពិរោះ ធ្វើអោយអ្នកអានជក់ចិត្តមានអារម្មណ៍ ហាក់ដូចជាស្ថិតនៅក្នុងព្រឹត្តិការណ៍នៃរឿងនោះជានិច្ច ។
ដូចនេះ អក្សរសាស្រ្តគឺជា ការផ្សព្វផ្សាយមនោសញ្ចេតនា បណ្តុះគំនិតបង្កើតការអប់រំមនុស្សខាងស្មារតី និងសតិអារម្មណ៍ក៏ដូចជា ការបណ្តុះនូវសីលធម៌ដែរ ។ អក្សរសាស្រ្តមានតួនាទី បូកសរុប និងកត់ត្រាបណ្តាបាតុភូតតនានារបស់សង្គមមនុស្សនូវ គំនិតជឿនលឿន រឺអន់ថយរបស់មនុស្សក្នុងសម័យកាលនីមួយៗ …. ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ