Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ហេតុអ្វីមានរដូវប្លែកៗលើផែនដី ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ផែនដីវិលជុំវិលខ្លួនឯងផង និងវិលជុំវិញព្រះអាទិត្យផង តាមរបត់គន្លង រាងអេលីប ។ ដំណើរមួយជុំ (រឺរង្វិលជុំ) ព្រះអាទិត្យមានរយៈពេល ៣៦៥ថ្ងៃ និង៦ម៉ោង ដែលហៅថាឆ្នាំត្រូពិច រឺឆ្នាំសុរិយគតិ ។ ដោយសារអ័ក្សទ្រេតរបស់ផែនដី និងរង្វាលជុំនេះធ្វើអោយផែនដីទទួលពន្លឺព្រះអាទិត្យមិនស្មើគ្នាទេ ។ផលចេញពីរង្វាលជុំវិញព្រះអាទិត្យគឺលើលែងពេលសមរាត្រី ចំនួន២ ថ្ងៃនៅតំបន់អេក្វាទ័រចេញ ក្រៅពីនេះ រយៈពេលថ្ងៃ និងពេលយបមិនស្មើគ្នាទេ ។ ពីថ្ងៃទី២១ មីនាទៅដល់ថ្ងៃ២៣ កញ្ញារយៈពេលថ្ងៃវែងជាង រយៈពេលយប់នៅអឌ្ឍគោលខាងជើង ។ តែពីថ្ងៃ២៣ កញ្ញាទៅដល់ថ្ងៃ២១ មីនាដំណើរខាងលើនេះមានលក្ខណផ្ទុយគ្នាវិញនៅអឌ្ឍគោលខាងត្បូង ។ ថ្ងៃ ២១ មីនាជាសមរាត្រី វាផ្តើមអោយមាននិទាយរដូវ នៅអឌ្ឍគោលខាងជើង និងសរទរដូវនៅអឌ្ឍគោលខាងត្បូង នៅអំឡុងពេលនេះរយៈពេលថ្ងៃវែងជាងពេលយប់រហូតដល់ថ្ងៃ២២ មិថុនា ស៊ុលស្ទីសររដូវក្តៅ (វស្សានរដូវ) នៅពេលនោះពេលថ្ងៃខ្លីជាងពេលយប់ ។ រយៈពេល៩៣ ថ្ងៃរដូវក្តៅ មាននៅអឌ្ឍគោលខាងជើង និងសិសិរដូវមាននៅអឌ្ឍគោលខាងត្បូង រហូតដល់ថ្ងៃ២៣ កញ្ញា កើតមានសមរាត្រីលើកទី២ និងនិទាយរដូវមាននៅអឌ្ឍគោលខាងត្បូង ។ ចាប់ពីថ្ងៃ២២ ធ្នូ សមរាត្រីលើកទី២ ពេលថ្ងៃមានរយៈពេលវែង សិសិររដូវ មាននៅអឌ្ឍគោលជើង វស្សានរដូវនៅអឌ្ឍគោលខាងត្បូងពេលយប់មានរយៈពេលខ្ចីរហូតដល់ថ្ងៃ២១ មីនាដែលជាសមរាត្រីថ្មី ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1