Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ហេតុអ្វីមានភ្លៀងធ្លាក់ ?

គ្រូបង្រៀន
Earth
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ទឹកភ្លៀងកើតឡើងដោយសាររំហួតនៃចំហាយទឹក ចំហាទឹកកើតជាពពកហើយពពកធ្វើបំលាស់ប្តូរទៅជាតំនក់ទឹករួចតំនក់ទឹកទាំងនោះមានទំងន់ធ្ងន់បន្តិចម្តងៗរហូតធ្លាក់មកលើផែនដីជាភ្លៀង ។ តាមធម្មតាតំនក់ទឹកភ្លៀងធំមានវិជ្ឈមាត្រ (អង្កត់ផ្ចិត) រហូតដល់៣មីលីម៉ែត្រ ។ ពេលខ្លះភ្លៀងមានតំនក់តូចល្អិតៗ ហើយធ្លាក់ហុយតាមខ្យល់មានសណ្ឋានដូចផ្សែង គេហៅភ្លៀងបែបនេះថា “រលឹមរោយស្បៃ” ។ នៅក្នុងរដូវក្តៅមានពេលខ្លះភ្លៀងធ្លាក់យ៉ាងខ្លាំង ហាក់ដូចគំរាមធម្មជាតិទាំងឡាយ ជាមួយនឹងខ្យល់បោកបក់មកផង ។ ពេលខ្លះទៀតភ្លៀងលាយព្រិលមានតំនក់ធំៗ មានរយៈពេលវែងង ដែលគេកំណត់ថាភ្លៀងធំ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1