ហេតុអ្វីព្រះបាទសុរិយោពណ៌ ងាកមកចងសម្ព័ន្ធភាពជាមួយកយួនវិញ ? តើសម្ព័ន្ធភាពនេះបានផ្តល់ផលវិបាកអ្វីខ្លះដល់ប្រទេសកខ្មែរ ?
គ្រូបង្រៀន
ប្រវត្តិសាស្ត្រ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បានជាព្រះបាទស្រីសុរិយោពណ៌ ងាកមកចងសម្ព័ន្ធភាពជាមួយយួនវិញព្រោះការបែកបាក់បន្ទាយលង្វែកឆ្នាំ១៥៩៤គឺជាការឈឺចាប់របស់ខ្មែរ បន្ទាប់ពីការបែកបាក់អង្គរដែលបណ្តាលមកពីខ្មាំងសត្រូវសៀម ។ ការលូកដៃកូរកាយតាមល្បិចកល្បនិងធ្វើអន្តរាគមន៍ឥតឈប់ឈរដែល មានទីសដៅធ្វើឲ្យខ្មែរខ្សោយ ដើម្បីលេបយកទឹកដី ដែលនាំឲ្យព្រះបាទស្រីសុរិយោពណ៌ មានការធុញទ្រន់និងមេរៀនដដែលៗ សម្រាប់សត្រូវសៀម ។ ដើម្បីឲ្យមានលំនឹងព្រះអង្គកបានធ្វើកាចង់សម្ព័ន្ធភាពជាមួយនឹងស្តេចយួន ។
សម្ព័ន្ធភាពនេះ មិនបានធ្វើឲ្យខ្មែររស់បាននៅដោយសុខស្រួលឡើយ ផ្ទុយទៅវិញ វាជាទំងន់មួយមកឲ្យខ្មែរកដោយសារសម្ព័ន្ធភាពនេះធ្វើឲ្យខ្មែរបាត់បង់៖
- សិទ្ធិគ្រប់គ្រងតំបន់ពាណិជ្ជកម្ម នៃដែនដីភាគខាងត្បូងត្រូវបាត់បង់
- ការហូរចូលនៃប្រជាជនយួន មកលើទឹកដីខ្មែរនាភាគខាងត្បូង និងធ្វើឲ្យខ្មែរអស់អំណាចនៅលើទឹកដីនេះ
- ប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណានិគមន៍យួនដែលប្រទេសនេះបានធ្វើទុក្ខបុកម្នេញ និងផ្តល់មេរៀនយ៉ាងល្វីងជូចត់សម្រាប់ខ្មែរ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ