ហេតុអ្វីព្រះបាទនរេសួនមិនវាយយកតំបន់អង្គរបេរជាមកវាយយកលង្វែក ? ចំណែកអយុធ្យា បែរជាចូលចិត្តមក វាយតំបន់អង្គរ ?
គ្រូបង្រៀន
History
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បានជាព្រះបាទនរេសួន មិនវាយតតកតំបន់អង្គរបែរជាមកវាយយកលង្វែក ព្រោះព្រះអង្គជាស្តេចយាងមកពីសុខោទ័យ ព្រះអង្គមិនបានចាប់អារម្មណ៍ពីវប្បធម៌តែការពង្រីកអំណាច ឥទ្ធិពល និងការត្រួតត្រាផ្លូវទន្លេខាងត្បូងឆ្ពោះទៅសមុទ្រ ហើយលង្វែកក៏ជាប្រទេសក្បែរខាងនិងជាគូរប្រកួតខាងពាណិជ្ជកម្ម ដែលរកស៊ីជាមួយចិន និងពួកអឺរ៉ុបដែរ ។
ចំណែកអយុធ្យា នៅមុខរាជវង្សសុខោទ័យមកគ្រប់គ្រងគឺជា រាជវង្សមានខ្សែរស្រឡាយជាខ្មែរ ហើយគេបានចាត់ទុកតំបន់អង្គរ ( ណាខនហ្លួង = រាជធានីថ៏អស្ចារ្យ ) ជារបស់គេដែរ ។ អយុធ្យា និង អង្គរ + លង្វែក គឺមានប្រពៃណីវប្បធម៌ អរិយធម៌ សាសនា ការរស់នៅ ការគ្រប់គ្រង….ដូចគ្នា ។ សង្គ្រាមនេះគឺជាសង្គ្រាមរវាងខ្មែរ២ក្រុម ដែលបង្ហាញពីអំណាចនិងការដណ្តើមទីតាំងដូនតារបស់ខ្លួន ដែលខុសពីសុខោទ័យ មកនៅអយុធ្យាជាសង្គ្រាមបង្ហាញពីអំណាច និងការប្រជែងខាងផ្លូវពាណិជ្ជកម្មប៉ុណ្ណោះ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ