ហេតុអ្វីបានជាអ្នកចង់ចូលធ្វើជាគ្រូបង្រៀន ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

នៅលើសកលលោកសយើងនេះ ក្នុងសង្គមនីមួយៗយុវជនយុវនារីចាំបាច់ត្រូវជ្រើសរើសមុខរបរណាមួយជាអាទិ៍ដូចជា កសិករ វិស្វករ គ្រូពេទ្យ ឬគ្រូបង្រៀនជាដើម អាស្រ័យលើចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ ។តែចំពោះខ្ញុំបាទវិញ ខ្ញុំចង់ធ្វើជាគ្ររូបង្រៀន ។ តើមុខរបរគ្រូកបង្រៀនមានតម្លៃ និងកិត្តិយសយ៉ាងណា ?
ដើម្បីងាយស្រួលក្នុងការបកស្រាយពន្យល់នូវសំណួរខាងលើយើងត្រូវយល់ន័យនៃពាក្យគ្រូបង្រៀន ។ គ្រូបង្រៀន គឺជាមនុស្សម្នាក់ដែលជាជនម្រូកោដល់មហាជនគ្រប់ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តី និងជាអ្នកផ្ទេរចំណេះដឹងដល់សិស្ស ។
តើគ្រូបង្រៀនត្រូវមានតួនាទី និងភារកិច្ចដូចម្តេចខ្លះ ?
តួនាទីនៃមុខរបរគ្រូបង្រៀន ជាមុខរបរវិជ្ជាជីវៈមួយដែល៖
- សាមញ្ញ សុភាពរាបសារ ស្លូតបូត ថ្លៃថ្នូរ
- ស្រឡាញ់យុត្តិធម៌ សមភាព
- ទទួលការគោរពរាប់អានពីមហាជន
- មានលទ្ធភាពទាក់ទងគ្នាជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃ
- ចូលរួមរាល់សកម្មភាពសង្គម ។
ភារកិច្ចរបស់គ្រូបង្រៀនរួមមានដូចតទៅៈ
- អប់រំបណ្តុះបណ្តាលកុមារ សិស្ស និស្សិត ធនធានមនុស្សរបស់ប្រទេសជាតិ
- ធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ ររៀនរស់នៅជាមួយគ្នា នាំឲ្យប្រទេសជាតិមានការរីកចម្រើននិងមានការអភិវឌ្ឍន៍
- ខ្វះធនធានមនុស្ស ប្រទេសជាតិពុំមានការរីកចម្រើនបានទេ ។ ការអប់រំជាកូនសោនៃការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនអាស្រ័យដោយគ្រូកបង្រៀនការអប់រំ
សរុបមុរបរគ្រូបង្រៀនមានតួនាទីនិងភារកិច្ចក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ។
ឆ្លងតាមការបកស្រាយខាងលើ យើងឃើញថាមុខរបរគ្រូបង្រៀនជាមុខរបរថ្លៃថ្នូរសុចរិតនិងស្អាតស្អំ ។
អាស្រ័យហេតុនេះ បានជាខ្ញុំសម្រេចចិត្តជ្រើសរើសយកមុខរបរជាគ្រូបង្រៀននេះ ។