ហេតុអ្វីបានជាអ្នកចង់ក្លាយជាគ្រូបង្រៀន ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បានជាអ្នកចង់ក្លាយជាគ្រូបង្រៀន ព្រោះ៖
- ចង់ឲ្យកុមារា កុមារី យុវជន ជាអ្នកបន្តវេនពីមនុស្សចាស់ធ្វើការអភិវឌ្ឍន៍ខ្លួនដើម្បីក្លាយជាពលរដ្ឋដែលមានប្រយោជន៍ ជាក្តីសង្ឃឹមនិងជាសសរទ្រូងប្រទេសជាតិ
- អប់រំអោយមនុស្សមានចំណវដឹងទូលំទូលាយ
- អប់រំឲ្យមានសីលធម៌ល្អ និងគុណធម៌ល្អ
- អប់រំឲ្យមានលក្ខណៈវិទ្យាសាស្រ្ត និងបច្ចេកទេសជឿនលឿន
- អប់រំឲ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមកមានលក្ខណៈប្រជាធិបតេយ្យយល់ដឹងពីបរិស្ថានល្អ
- ការអប់រំឲ្យមានសុខភាពល្អ
- ការអប់រំឲ្យមានល្បិច និងវិធីសាស្រ្តក្នុងការផ្តល់ចំណេះដឹងដល់មនុស្សជំនាន់ក្រោយក្លាយជាពលរដ្ឋល្អពីតប្រាកដ
- ខិតខំស្រាវជ្រាវចំណេះដឹងថ្មីៗបទពិសោធន៍ល្ងសម្រាប់អ្នកជំនាន់ក្រោយ
- ចេះស្វ័យងភិវឌ្ឍន៍ខ្លួនឯងឥតឈប់ឈរ
ពីព្រោះ
- គ្រូបង្រៀនជាអ្នកដឹកនាំខាងសន្តិបញ្ញារបស់មនុស្ស
- គ្រូល្អជាអ្នកកសាងបញ្ញាដល់សង្គមជាតិ គ្រូល្អនាំឲ្យយុវជនល្អ នាំឲ្យជាតិល្អ នាំឲ្យប្រទេសជាតិមានការអភិវឌ្ឍថ្លៃថ្នូរ និងរុងរឿង
- គ្រូជាអ្នកកសាងធនធានមនុស្សសម្រាប់ប្រទេសជាតិ
- គ្រូជាអ្នកបង្ហាញផ្លូវឆ្ពោះទៅរកសេចក្តីសុខ សេចក្តីថ្លៃថ្នូរ និងសុភមង្គល
- គ្រូជាវិស្វករខាងសន្តិបញ្ញា គ្រូជាពេទ្យបំបាត់សេចក្តីល្ងង់ខ្លៅលើពិភពលោក
- គ្រូជាអ្នកកសាងគ្រឹះជីវីតរបស់មនុស្ស ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ