បានជាអាកាសធាតុនៅក្នុងផ្ទះកញ្ចក់ក្ដៅជាងអាកាសធាតុនៅខាងក្រៅ ពីព្រោះ នៅពេលពន្លឺព្រះអាទិត្យចាំងចូលក្នុងផ្ទះតាមកញ្ចក់ វិត្ថុផ្សេងៗនៅក្នុងផ្ទះបានស្រូបយកពន្លឺថ្ងៃ ហើយបំលែងទៅជាថាមពលកម្ដៅ។ តាមពលកម្ដៅនេះមិនអាចឆ្លងកាត់កញ្ចក់ចេញមកក្រៅវិញដូចពន្លឺព្រះអាទិត្យបានឡើយ ជាហេតុនាំឲ្យអាកាសនៅក្នុងផ្ទះកញ្ចក់ក្ដៅជាងអាកាសនៅខាងក្រៅ។