Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ហេតុអ្វីបានជាយើងចាំបាច់ត្រូវរៀបចំផែនការ ការប្រើប្រាស់ដីធ្លីនិងធនធានធម្មជាតិ ?

ការរៀបចំផែនការ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើអ្វីមួយអោយបានជោគជ័យ មានប្រសិទ្ធិភាពនិងសម្រេចទៅតាមគោលបំណង ។ ម្យ៉ាងទៀតការរៀបចំផែនការជាត្រីវិស័យមួយសម្រាប់ បង្ហាញឬកែប្រែនូវស្ថានភាពដែលនឹងអាចកើតមានជាយថាហេតុ ។ ដូចគ្នានេះដែរសម្រាប់ផែនការនៃការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិគឺយើងចាំបាច់ត្រូវតែធ្វើដោយខានមិនបានដើម្បី៖

  • កំណត់ពីប្រភេទដីអោយបានច្បាស់លាស់  (ដីសាង សង់ ដីកសិកម្ម ដីសម្បទាន)
  • ប្រើប្រាស់ធនធានដែលមានអោយមានប្រសិទ្ធភាព ចំគោលដៅ
  • រក្សាបានភាពស្ថេរភាព និងការប្រើប្រាស់ប្រកបដោយចិរភាព
  • ងាយស្រួលគ្រប់គ្រង ការពារ អភិរក្ស អភិវឌ្ឍន៍
  • រកឃើញពីការប្រឈម និងមានដំណោះស្រាយទាន់ពេល
  • ចៀសវាងការកើតតឡើងនូវទំនាស់ក្នុងប្រការណាមួយ
  • ប្រើប្រាស់ធនធានទាំងនោះឲ្យបានសមស្រប
  • ទាញយកផលប្រយោជន៍ពីធនធានធម្មជាតិ (តំបន់ទេសចរណ៍) ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1