Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ហេតុអ្វីបានជាព្រះបាទច័ន្ទរាជា វិលចូលក្នុងប្រទេសវិញ ? ពេលមកដល់ក្នុងប្រទេសវិញ តើព្រះបាទច័ន្ទរាជាបានធ្វើអ្វីខ្លះ ?

គ្រូបង្រៀន
History
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

នៅក្នុងប្រទេសសៀម ព្រះបាទច័ន្ទរាជាបានទទួលការទំនុកបម្រុងយ៉ាងខ្លាំងពីស្តេចសៀម ។ បានជាព្រះបាទច័ន្ទរាជាវិលចូលប្រទេសវិញ ព្រោះ៖

  • ដើម្បីសងសឹកឲ្យព្រះរាម គឺព្រះបាទស្រីសុគន្ធបទដែលត្រូវស្លាប់ក្នុងសង្គ្រាមជាមួយស្តេចកន ។
  • ត្រូវសម្លាប់ស្តេចកនដើម្បីយករាជ្យសម្បត្តិវិញ
  • ព្រះចន្ទរាជា ទ្រង់ជាក្រុមរាជវង្សានុវង្ស ដូច្នេះមិនត្រូវទុកឲ្យជនក្បត់កនជ្រែករាជ្យ កាន់កាប់អំណាចទេ ។
  • ដើម្បីស្តារកិត្តស័ព្ទ និងអំណាចរាជវង្សានុវង្សខ្មែរឡើងវិញ ។

ពេលមកដល់ប្រទេសវិញភ្លាម ព្រះបាទច័ន្ទរាជាបានកេណ្ឌកងពលបន្ថែមទៀត ដើម្បីទប់ទល់និងទ័ពព្រះស្តេចកន ។ នៅខេត្តបា់ដំបងទ្រង់កេណ្ឌបាន ១០,០០០នាក់ ហើយលើកបង្ហួសឆ្ពោះទៅពោសាធិ៍សាត់ ។ ព្រះអង្គបានបញ្ជាក់ឲ្យតាពេជ ប្រមូលបក្សពួកដែលមាននិន្នាការខាងទ្រង់វាយរំដោះទឹកដី ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1