ហេតុអ្វីបានជាពាក្យ “វត្ត” នៅពីក្រោយពាក្យ “អង្គរ” ។
គ្រូបង្រៀន
អក្សរសាស្រ្តខ្មែរ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
បានជាគេដាក់ពាក្យ “វត្ត” នៅពីក្រោយពាក្យ “អង្គរ” ព្រោះ៖
- អង្គរ៖ មកពីពាក្យ សំស្ក្រឹតមានន័យថា ស្តេច +នគរ = ទីក្រុងដែលមានស្តេចគង់នៅ ឯកសារប្រវត្តិសាស្ត្របានបញ្ជាក់ថា ក្រោយការបោះបង់ចោលរាជធានីអង្គរនេះមក ព្រះរាជាសោយរាជ្យក្រោយមកទៀតបានមកសាងរត្តអារាម នៅក្នុងបរិវេនប្រាសាទ។
- នៅស.វទី១៧ និងទី១៨ ស្តេច មន្ត្រីប្រជារាស្ត្របានសាងព្រះពុទ្ធបដិមាពីឈើ ពីថ្ម យកមកតំកល់នៅប្រាសាទនេះ រហូតទាល់តែមានឈ្មោះថាជា “ព្រះពាន់” (ព្រះរាប់ពាន់) ហើយក្រោយមកទៀតក៏ក្លាយជា “អង្គរវត្ត”។
- ប្រាសាទអង្គរវត្ត មានទីតាំងនៅភាគខាងត្បូងនៃតំបន់អង្គរ។ ប្រាសាទនេះសាងឡើងក្នុងរវាងពាក់កណ្តាលទី១នៃ គ្រឹស្តសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២ (១១១៣-១១៥០) នៅលើផ្ទៃដីជិត ២០០ហ.ត (គិតទាំងគូទឹកព័ទ្ធជុំវិញប្រាសាទ)។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ