Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ហេតុអ្វីបានជាប្រពៃណីខ្មែរហៅថា កាន់បិណ្ឌឬដាក់បិណ្ឌ ?

ផ្នត់គំនិតរបស់ខ្មែរ កាលបើគេនឹកឃើញដល់មាតាបិតា ឬញាតិកាណាមួយ គេតែងតែធ្វើចង្ហាន់ យកទៅប្រគេនព្រះសង្ឃឧទ្ទិសកុសលជូនដល់អ្នកនោះ ។

តែការធ្វើកុសលតាមបំណងរបស់ខ្លួន ឃើញមានថ្ងៃខ្លះ មានពុទ្ធបរិស័ទមានចំនួនច្រើនលើសលប់ មានចង្ហាន់ព្រះសង្ឃ ឆាន់មិនអស់តែថ្ងៃខ្លះ ពុទ្ធបរិស័ទមានតិច ឬគ្មានធ្វើឲ្យព្រះសង្ឃមានចង្ហាន់ឆាន់មិនគ្រប់គ្រាន់ឬគ្មានចង្ហាន់ឆាន់សោះ ។

ដោយមានមូលហេតុដូចខាងលើនេះហើយ ទើបធ្វើឲ្យពុទ្ធបរិស័ទធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃតាមក្រុម តាមការសន្មតគ្នារហូតមកដល់សព្វថ្ងៃដែលយើងហៅថាដាក់វេន ឬតាមដាន ។

តែនៅថ្ងៃខាងដើមនៃថ្ងៃចូលព្រះវស្សា ប្រជាពុទ្ធបរិស័ទមានជាប់រវល់ស្ទូងដកច្រើន មិនអាចរៀបចំចង្ហាន់ទៅប្រគេនព្រះសង្ឃតាមវេនឲ្យបានគ្រប់៣ខែបាន ។

លុះដល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទទើបបានសន្មតគ្នារៀបចង្ហាន់ទៅប្រគេនព្រះសង្ឃតាមវេន ដែលគេហៅថា ដាក់បិណ្ឌជារៀងរាល់ឆ្នាំ ។

ឯថ្ងៃខាងដើមនៃថ្ងៃដាក់បិណ្ឌ  និងខាងចុងនៃថ្ងៃកាន់បិណ្ឌ ឬថ្ងៃបិណ្ឌដែលមិនមែនជាវេនរបស់ខ្លួន ទុកជាថ្ងៃធ្វើបុណ្យតាមសទ្ធារៀងៗខ្លួន ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0
មេរៀន: 1