ហេតុអ្វីបានជានៅសម័យអង្គរ គេនិយមឆ្លាក់រូបទេវៈដោយយករូបរាងនិង មុខមាត់របស់បុគ្គលអ្នកគោរពទៅវិញ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បានជានៅសម័យអង្គរ គេនិយមឆ្លាក់ទេវៈរូបប៉ុន្តែមានមុខមាត់ រូបរាង ជាបុគ្គលធម្មតា ព្រោះអ្នកគោរពអទិទេពមានច្រើន អ្នកខ្លះគោរពព្រះសិវៈ អ្នកខ្លះគោរពព្រះវិស្ណុ អ្នកខ្លះគោរពព្រះពហ្ម អ្នកខ្លះគោរពព្រះពុទ្ធសាសនាមហាយាន ។ អ្នកទាំងនោះជាអ្នកមានជំនឿ ដូចនេះគេគិតថា បន្ទាប់ពីស្លាប់ទៅអ្នកទាំងនោះនឹងបានឡើងទៅឋានសួគ៌ ហើយរស់នៅជាមួយអទិទេពដែលខ្លួនពេញចិត្ត អ្នកទាំងនោះក៏យកចម្លាក់អទិទេពដែលខ្លួនពេញចិត្តឆ្លាក់លាយរូបរបស់ខ្លួន ។ ម្យ៉ាងទៀត អទិទេពពុំមានមុខមាត់ពិតប្រាកដថាដូចម្តេច ទើបអ្នកទាំងនោះយកមុខរបស់ខ្លួន ទៅដាក់ជំនួសរួមជាមួយ អទិទេពដែលខ្លួនពេញចិត្ត ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ