Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ហេតុអ្វីបានជាចាត់ទុកថាពិធីមហាអំបុកជាទស្សនីយភាពនៃសីល្បៈខ្មែរនិងការទំនាក់ទំនងនៃយុវជនខ្មែរ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ពិធីមហាអំបុកទោះបីជាមិនបានអំបុក ដែលមានគុណភាពល្អ១០០% ក៏វាជាល្បែងកំសាន្តមួយជាទស្សនីយភាពមួយដែលធ្វើចលនារួមគ្នា ស្រុះស្រួលធ្វើឲ្យបរិយាកាសរីករាយតាំងពីក្បាលព្រលប់រហូតដល់ខែត្រង់ ។នេះជាឱកាសមួយ ដែលក្រមុំកំលោះស្រុកស្រែ មាន​ឱកាសបានបង្ហាញរូបរាង បានបង្ហាញកាយវិការបានបង្ហាញពីភាពប៉ិនប្រសព្វរបស់ខ្លួនចំពោះកំលោះៗស្រុកស្រែដែរ​ ។ ម្យ៉ាងកំលោះៗមានឱកាសក្នុងការជ្រើសរើសភរិយា ក្នុងពេលនោះជាមួយនារីដែលមានភាពទន់ភ្លន់ រវៀសរវៃប៉ិនប្រសព្វក្នុងការងារ ចូលចុះក្នុងចំណោម ។

ដូច្នេះជាមួយនិងពិធីដែលធ្វើតាមសំណែងចាស់បុរាណ តជាប្រពៃណីនេះក៏ជា​ឱកាសមួយ បង្កលក្ខណៈឲ្យយុវជនយុវជននារីខ្មែរនៅជនបទ មានឱកាសនឹងជួបប្រាស្រ័យទាក់ទងគ្នាស្វែង យល់ចិត្តគ្នាទៅវិញទៅមក បន្ទាប់ពីបានបញ្ចប់ការងារ ធ្វើស្រែចំការអស់មួយរដូវរួចមក ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1