Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

ហេតុអ្វីបានជាគេនិយាយថា « ការស្គាល់ខ្លួនឯងជាប្រភពថាមពលជម្រុញបុគ្គលឲ្យទទួលជោគជ័យនៅក្នុងជីវីត » ? តើអ្នកត្រូវស្គាល់អ្វីខ្លះពីខ្លួនឯង ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងរបស់ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បានជាគេនិយាយថា « ការស្គាល់ខ្លួនឯងច្បាស់លាស់ ជាប្រភពដែលជម្រុញបុគ្គលឲ្យទទួលបានជោគជ័យក្នុងជីវិតពីព្រោះ ៖

  • ការស្គាល់ខ្លួនឯង គឺស្គាល់ពីចំណុចខ្លាំង ចំណុចខ្សោយរបស់ខ្លួនស្គាល់សមត្ថភាព លទ្ធភាព ទំនោរ កម្លាំងកាយ កម្លាំងស្មារតី ស្គាល់ទីតាំងភូមិសាស្រ្ត…. ។
  • ស្គាល់ការងារសមស្របតាមសមត្ថភាព កម្លាំងកាយ បញ្ញា ចេះប្រមាណ ចេះបម្រុងប្រយ័ត្ន ចេះកំណត់ខ្លួនឯង ធ្វើជាម្ចាស់លើខ្លួនឯង ដឹងខុសត្រូវដោយខ្លួនឯង ។
  • ចេះរៀបចំគម្រោងផែនការងារសមស្រប
  • ចេះធ្វើការសម្រេចចិត្តបានច្បាស់លាស់
  • ចេះធ្វើការងារបានល្អ បានទទួលលទ្ធផលគួរជាទីមោទនភាព មិនខុសឆ្គង ហើយតែងតែទទួលបានជោគជ័យរាល់ការងារ
  • មានក្តីសង្ឃឹមក្នុងការរស់រានមានជីវីតរបស់ខ្លួន
  • មានការគាំទ្រពីមហាជន ។

ដើម្បីទទួលបានជោគជ័យក្នុងការប្រលងខ្ញុំត្រូវស្គាល់ខ្លួនឯងពី ៖

  • សមត្ថភាពលើមុខវិជ្ជានីមួយៗដែលទាក់ទងនិងការប្រលង
  • បំប៉នបន្ថែមមុខវិជ្ជាណាដែលដឹងថាខ្លួនឯងខ្សោយ
  • ស្គាល់ច្បាស់លាស់ពីកាលៈទេសៈនៃការប្រលង ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1