មាតិកា
វគ្គសិក្សា: ហេតុអ្វីបានជាគេនិយាយថាសកម្មភាពមនុស្សជាកត...
ការចូលគណនី

Curriculum

ហេតុអ្វីបានជាគេនិយាយថាសកម្មភាពមនុស្សជាកត្តានាំឲ្យយមានតំហយគុណភាពដី ?

មេរៀនអត្ថបទ

ហេតុអ្វីបានជាគេនិយាយថាសកម្មភាពមនុស្សជាកត្តានាំឲ្យយមានតំហយគុណភាពដី ?

បានជាគេនិយាយថាសកម្មភាពមនុស្សជាកត្តានាំឪ្យមានតំហយគុណភាពដីព្រោះ ៖

  • ការដាំដំណាំតែមួយមុខធ្វើឪ្យដីខ្សោះជីជាតិ ដំណាំលូតលាស់មិនល្អ ដីអាចសំដិលកណ្ដាលវាល ងាយរងសំណឹក
  • ដំណាំឥតស្រោចទឹកនៅតំបន់ស្ងួតហែងនិងតំបន់ស្ទើរស្ងួតងហែងដែលមានលក្ខណៈខ្សត់ភ្លៀង​និងភាពរាំងស្ងួតខ្លាំង ធ្វើឪ្យដីងាយរងសំណឹកដោយសារខ្យល់បក់ ។
  • កសិករមួយចំនួនដោយកង្វះខាតការយល់ដឹកបានធ្វើការភ្ជួរតាមទិសចំណោតិដែលជាហេតុនាំឪ្យដីរងសំណឹងយ៉ាងរហ័សដោយសារទឹកភ្លៀង ។
  • អាជីវកម្មព្រៃឈើគ្រប់រូបភាព ទោះបីស្របច្បាប់ក្ដីមិនស្របក្ដីមិនស្របច្បាប់ក្ដី សុទ្ធតែជាសកម្មភាពជំរុញឪ្យមានកំណើនសំណឹកដីក្នុងពិភពលោក
  • កសិកម្មព្រៃដុត នាំឪ្យព្រៃឈើតំបន់ត្រូពិចបាត់បង់ទៅជារៀងរាល់ឆ្នាំ ។ ដីគ្មានគម្របព្រៃ​តែងទទួលសំណឹកពីខ្យល់ផងនិងពីទឹកភ្លៀងផង ។​
  • បន្ស៊ីស្មៅសត្វលើសកម្រិត គឺការចិញ្ចឹមហ្វូងសត្វដ៏ធំមួយនៅលើវាលលំហដែលខ្សត់ស្មៅ ។ ស្មៅដុះឡើងវិញដោយល្បឿនយឺតពេក ធ្វើឪ្យដីសំដិលកណ្ដាលវាល រង់ចាំទទួលភ្នាក់ងារ សំណឹក ។