ហេតុអ្វីបានជាគេនិយាយថា នគរូបនីយកម្មសម័យខ្មែរក្រហមមានលក្ខណៈបញ្ច្រាសទិស ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
គេនិយាយថានគរូបនីយកម្មសម័យខ្មែរក្រហមមានលក្ខណៈបញ្ជ្រាសទិសព្រោះ៖
ជារួម ការកសាងនគរូបនីយកម្ម មានន័យថា ជាការរីកចម្រើនសាយភាយ កសាងបន្ថែមនៃទីក្រុងដោយសារកំណើនប្រជាជនពីទីជនបទស្រុកស្រែចូលមកទីក្រុងលើសលុបដោយសារហេតុផលផ្សេងៗ ។ តែនៅសម័យខ្មែរក្រហមបែជា៖
- មេដឹកនាំខ្មែរក្រហមបានជំលៀសប្រជាជនពីទីក្រុងភ្នំពេញ ២លាននាក់ដោយបង្ខំឲ្យចាកចេញពីលំនៅឋានក្នុងរយៈពេល៤៨ម៉ោង
- ការជម្លៀសប្រជាជនទៅកាន់ទៅជនបទដើម្បីធ្វើការងារបង្កបង្កើនផលតាមទិសស្លោក ( មានស្រូវ គឺមានអ្វីៗទាំងអស់ )
- ផ្អាករាល់ការអភិវឌ្ឍគ្រប់បែបយ៉ាងនៅទីក្រុង បែជាទៅកសាងនៅមូលដ្ឋានជនបទស្រុកស្រែវិញ
- ទីក្រុងគ្មានមនុស្ស ស្ងាត់ជ្រងំដូចទីក្រុងខ្មោច គ្មានសកម្មភាពសេដ្ឋកិច្ច ចរាចរណ៍…
ដូចនេះហើយទើបគេនិយាយថា នគរូបនីយកម្មសម័យខ្មែរក្រហមមានលក្ខណៈបញ្ជ្រាសទិស ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ