ហេតុអ្វីបានជាគន្លងមួយមានភពតែមួយគត់ធ្វើដំណើរជុំវិញព្រះអាទិត្យ ?
គ្រូបង្រៀន
Earth
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

បានជាក្នុងគន្លងមួយមានភពតែមួយគត់ធ្វើដំណើរជុំវិញព្រះអាទិត្យព្រោះផ្អែកលើកំណកំណើតប្រព័ន្ធព្រះអាទិត្នយគឺថា ណេប៊ុយឡាព្រះអាទិត្យដំបូងចាប់ផ្តើមទង្គិចគ្នាដោយសារទំនាញ ហើយណេប៊ុយឡាព្រះអាទិត្យចាប់ផ្តើមវិលជុំវិញខ្លួនឯងបង្កើតរាងសំប៉ែត និងក្តៅនៅចំណុចកណ្តាល ។ បន្ទាប់មកបណ្តុំភពតូចៗចាប់ផ្តើមកកើតនៅក្នុងរង្វិលរាងថាសហើយបណ្តុំភពតូចៗចាប់ផ្តើមប្រមូលផ្តុំធូលី និងឧស្ម័ននៅក្នុងណេប៊ុយឡាព្រះអាទិត្យបានកាន់តែច្រើនឡើង ។ បណ្តុំភពតូចៗទាំងនេះបានទង្គិចជាមួយបណ្តុំភពធំ ហើយភពទាំងឡាយចាប់ផ្តើមរីកធំឡើងៗ ។ ធូលឡីនិង ឧស្ម័នដែលនៅសល់ត្រូវបានបោសសំអាតពីណេប៊ុយឡាព្រះអាទិត្យបន្តិចម្តងៗ ហើយបន្សល់ទុកនូវភពទាំងឡាយធ្វើដំណើរជុំវិញព្រះអាទិត្យ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ