Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ហេតុអ្វីបានជាក្រសួងអប់រំ យុវជន និងកីឡាតម្រូវឲ្យមានការបញ្ជ្រាបជំងឺអេដស៍នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ? ចូរពន្យល់។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បានជាក្រសួងអប់រំ យុវជន និងកីឡាតម្រូវឲ្យមានការបញ្ជ្រាបជំងឺអេដស៍នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅពីព្រោះ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថាការលើកម្ពស់សុខភាព យុវជនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។

ជំងឺអេដស៍ជាជំងឺឆ្លង (ជំងឺសង្គម)

  • អេដស៍ជាជំងឺកាចសាហាវ កើតហើយត្រូវតែស្លាប់ព្រោះគ្មានថ្នាំព្យាបាលទេ
  • អេដស៍ឆ្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀតតាមរយៈការរួមភេទ ការប៉ះពាល់ឈាម អ្នកជំងឺ
  • អេដស៍ជាជំងឺបំផ្លាញសេដ្ឋកិច្ច គ្រួសារ និងសង្គមទាំងមូល។

យុវជននៅសាលាចំណេះទូទៅ (ងាយឆ្លង)

  • ពួកគេចូលចិត្តសប្បាយ មិនគិតពីអនាគតវែងឆ្ងាយ
  • យុវជន សិស្សទាំងស្រី ទាំងប្រុសចូលចិត្តប្រលែងលេងនឹងការរួមភេទ
  • ពួកគេចូលចិត្តសេពគ្រឿងញៀន និងលេងល្បែងស៊ីសងហើយប្រព្រឹត្តិការរួមភេទ
  • ជាវ័យងាយនឹងគ្រោះថ្នាក់ដោយ ជម្ងឺកាមរោគ និងជម្ងឺឱកាសនិយមផ្សេង។

បង្ការជំងឺអេដស៍

  • គេយល់ច្បាស់ពីផលវិបាកនៃជំងឺអេដស៍
  • ចេះការពារដោយប្រើស្រោមអនាម័យ
  • មិនចេះរើសអើងអ្នកជំងឺ

ដូច្នេះការបញ្ជ្រាបជំងឺអេដស៍ នៅក្នុងកម្មវិធីសិក្សា ពិតជាមានសារៈសំខាន់ណាស់ សម្រាប់យុវជន ដើម្បីលើកកម្ពស់សុខភាព សេដ្ឋកិច្ចគ្រួសារ និងការអភិវឌ្ឍជាតិ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1