បានជាកុមារនៅកម្ពុជា ជនបទដាច់ស្រយោលមានអត្រាបោះបង់ការសិក្សាក្នុងចំនួនដ៏ច្រើនលើសលប់ព្រោះ៖
- តំបន់ដាច់ស្រយោលសេដ្ឋកិច្ចពុំមានការលូតលាស់
- ប្រជាជននៅតំបន់នោះមានជីវភាពក្រីក្រ
- សិស្សមួយចំនួនឈប់រៀនដើម្បីជួយការងារឪពុកម្តាយ
- តំបន់នោះពុំសូវសំបូរសាលារៀន ហើយសាលារៀនខ្លះមិនសូវគ្រប់កំរិតថ្នាក់
- សាលារៀនមួយចំនួនឆ្ងាយពីផ្ទះ។
វិធានការដោះស្រាយ៖
- ត្រូវអភិវឌ្ឍន៍តំបន់ដាច់ស្រយោលឲ្យមានការរីកចម្រើន
- ជួយកសាងសាលារៀនឲ្យបានច្រើន និងគ្រប់កំរិតថ្នាក់
- ជួយឧបត្ថម្ភសិស្សក្រីក្រ (ថវិការ សំភារៈ សិក្សា អាហារូបករណ៍ដល់សិស្សក្រីក្រ)
- បំផុសឲ្យឪពុកម្តាយសិស្សឲ្យនាំកូនទៅសាលា។