Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

ហេតុអ្វីបានជាកម្ពុជាផ្លាស់ប្តូររាជធានីពីអង្គរមកភ្នំពេញ ?

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ប្រវត្តិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧-12,៨,៩,១០,១១,១២

បានជាកម្ពុជា ផ្លាស់ប្តូររាជធានីពីអង្គរមកភ្នំពេញ មានទ្រឹស្តី២ ៖​

ទ្រឹស្តីចាស់​៖ ដោយសារកម្ពុជា នៅជិតអយុធ្យាប្រមាណជា ៤០០គ.មការ៉េ ។ ហេដ្ឋារចនាសម្ព័ន្ធនៅអង្គរទទួលរងការខូចខាត ហើយពុំអាចស្តារឡើងវិញបាន ។ នៅអង្គរមានប្រជាជនតិច និងពុំអាចការពាររាជធានីបាន ។ តំបន់កសិកម្ម នៅអង្គរពុំអាចធ្វើកសិកម្មតទៀតបានទេជាដើម ។

ទ្រឹស្តីថ្មី ៖ សម័យកាលនេះ គឺជាពេលដែលគេប្រកួតប្រជែងគ្នាធ្វើពាណិជ្ជកម្មជាមួយចិន ដោយមានកំព​ង់ផែជាច្រើនបានកើតឡើងដូចជាម៉ាឡាកា អយុធ្យា ហ្សាវ៉ាខាងជើង បាហ្គាន វៀតណាមខាងត្បូង ជាដើម ។ ចំណែកនៅរាជធានីនៅអង្គរ មិនមែនជាកន្លែងធ្វើជំនួញ និងមជ្ឈមណ្ឌលនយោបាយទៀតទេ ព្រោះទីតាំងមជ្ឈមណ្ឌលបានស្ថិតនៅតាមមាត់ទមុទ្រ និងតាមដងទន្លេនៃពាណិជ្ជកម្ម ។ ដូចនេះ កម្ពុជាបានផ្លាស់ទីតាំងនៅទន្លេចតុមុខ ដែលជាកន្លែងប្រជុំនៃទន្លេ៤មុខ និងប្រជុំនៃអ្នកជំនួញតាមទន្លេទាំង៤នេះទៅសមុទ្រ និងឡើងពីសមុទ្រមកវិញ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1