Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

សេចក្តីសុខ និងសេចក្តីទុក្ខកើតមានដល់បុគ្គលដែលជាអ្នកប្រព្រឹត្ត ។ ចូរពន្យល់ដោយលើកឧទាហរណ៍តាមផ្លូវលោក និងផ្លូវធម៌ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

សុខ សំដៅលើសេចក្តីស្រណុកចិត្ត សប្បាយ សុខស្រួល ។ សេចក្តីសុខ តាមផ្លូវចិត្តមាន៥យ៉ាងគឺ៖

  • សេចក្តីសុខកើតពីការមានទ្រព្យ
  • សេចក្តីសុខកកើតពីការបរិភោគ​ និងរបស់ប្រើប្រាស់យ៉ាងសម្បូរបែប
  • សុខព្រោះតែមិនជំពាក់លុយគេ
  • សុខពីការធ្វើការងារដែលប្រាសចាកពីទោស
  • សុខព្រោះតែគ្មានទំនាស់ គ្មានអសន្តិសុខសង្គម

សេចក្តីសុខតាមផ្លូវធម៌មាន ៥យ៉ាងគឺ៖

  • ហាមបំផ្លាញជីវីតសត្វលោក
  • ហាមលួច
  • ហាមសេពកាមប្រពន្ធកូនអ្នកដទៃ
  • ហាមជីកគ្រឿងស្រវឹង

សេចក្តីទុក្ខតាមផ្លូវលោកមាន ៥យ៉ាងគឺ៖

  • ទុក្ខព្រោះស្រេកឃ្លាន
  • ទុក្ខព្រោះរកស៊ីមិនបាន ខ្វះការងារ
  • ទុក្ខព្រោះជីវភាពដុនដាប ជំពាកបំណុលគេ
  • ទុក្ខព្រោះអសន្តិសុខ គ្មានសុវត្ថិភាព
  • ទុក្ខព្រោះមានសង្គ្រាមឥតឈប់ឈរ

សេចក្តីទុក្ខតាមផ្លូវធម៌ ៖​

  • សេចក្តីទុក្ខតាមផ្លូវធម៌គ្មានទេ ព្រោះព្រះធម៌នាំមកនូវសីលដែលវៀរចាកនូវអំពើអាក្រក់គ្រប់បែបយ៉ាង ប្រកាន់យកតែអំពើល្អតាមផ្លូវកាយ វាចារនិងចិត្ត ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1