Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

សុភាសិតមួយលើកឡើងថា «ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន» ។ ចូរបញ្ជាក់ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ សុភាសិតមួយលើកឡើងថា «ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន» ។ ចូរបញ្ជាក់ ។

សេចក្តីអធិប្បាយ

តាំងពីបុរាណកាលមកយើងក៏ដឹងហើយថាបុព្វបុរសយើងពីមួយជំនាន់ទៅមួយជំនាន់លោកតែងតែចង់ក្រងនូវអត្ថបទគ្រប់ប្រភេទដែលមានជាចំណារលក្ខណៈជាសុភាសិត ជាពាក្យអប់រំទូន្មានប្រៀនប្រដៅដល់ក្រុមមនុស្សនៅក្នុងសង្គម ។ ពាក់ព័ន្ធនឹងចំណុចនេះទើបមានសុភាសិតមួយលើកឡើងថា «ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន» ។

តើសុភាសិតដែលលើកឡើងខាងលើមានអត្ថន័យដូចម្តេចខ្លះ ?

ដើម្បីជាប្រទីបជួយបំភ្លឺដល់ការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើឲ្យកាន់តែមានងត្ថន័យក្បោះក្បាយយើង យើងគួរគប្បីយល់នូវពាក្យគន្លឹះដែលមាននៅក្នុងប្រធានជាមុនសិន ។ ចំពោះពាក្យ « មើលស្មៅ » មានន័យថា ការដក ការបោះស្មៅ ចេញពីដំណាំ » ។ រីឯពាក្យ « ទុកដាក់កូនចៅ » គឹជាការរៀបចំកូនចៅឲ្យមានគូរស្រករ ឯពាក្យ « ផៅសន្តាន » បានសេចក្តីថា ជាពូជអំបូរ នៃសាច់សារលោហិត ។ តាមន័យនេះសុភាសិតខាងលើចង់បង្ហាញថាធ្វើស្រែត្រូវចេះដកស្មៅចេញពីស្រូវរឺដំណាំផ្សេងៗនិងរៀបចំកូនចៅឲ្យមានគូរស្រករត្រូវចេះមើលពីពូជពង្ស សាច់សាលោហិត ។

តាមការសង្កេតពិនិត្យមើលទៅលើសុភាសិតដែលលើកឡើងខាងលើចង់បង្ហាញឲ្យឃើញពី « ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្តាន » ពីព្រោះថាកាលបើយើងធ្វើស្រែចំការច្បារដំណាំត្រូវចេះថែទាំយកចិត្តទុកដាក់ជាមួយយដំណាំធ្វើជាប្រព័ន្ធផ្លូវទឹកជាប្រព័ន្ធស្រោចស្រព ទៅលើដំណាំធ្វើផ្គត់ផ្គង់ដីទៅលើរុក្ខដំណាំរបស់យើងឲ្យកាន់តែល្អប្រសើរ ។ ជាមួយគ្នានោះផងដែរ ការដាំដំណាំ រឺការធ្វើស្រែចំការគេត្រូវមើលទៅលើសណ្ឋានដី មើលទៅលើស្មៅដែលដុះនៅលើដីនោះ ។ ប្រសិនបើដីនោះមានស្មៅដុះច្រើនវែងៗ លូតលាស់ល្អៗនោះគេសន្មតថាដីនោះប្រាកដជាមានជីវជាតិល្អជាក់ជាពុំខាន ។ ដោយសារតែមានការសំអាងទៅលើស្មៅ ដែលដុះនៅលើដីនោះមានសុភាពល្អគេក៏សម្រេចចិត្តដាក់ដាំដំណាំផ្សេងៗដែលគេចង់ដាំដូចជា ការភ្ជួររាស់ក្នុងការសាបព្រោះដងស្ទូង ស្រូវ ការដាំនូវផ្លែឈើហូបថ្លៃការដាំគ្រឿងទេសសម្រាប់ស្ល នៅក្នុងគ្រួសារជាដើម ។ កាលណាបើយើងដាំដំណាំទាំងនោះហើយត្រូវឧស្សាហ៍ព្យាយាមនៅក្នុងការថែទាំការផ្គត់ផ្គង់ទឹក ជាពិសេសនោះគឺត្រូវចេះបោចស្មៅដែលមាននៅក្នុងដំណាំ គឺដំណាំពិបាកនៅក្នុងការលូតលាស់ព្រោះតែមានស្មៅច្រើនកាលណាយើងបោចស្មៅទាំងនោះចេញពីដំណាំជ្រោយគល់ដាក់ជីធម្មជាតិបន្ថែម នោះដំណាំនិងលូតលាស់យ៉ាងឆាប់រហ័សនិងទាន់ចិត្តនៅក្នុងការឆាប់ប្រមូលផល ។ ការធ្វើស្រែឲ្យមើលស្មៅបែបនេះពេលខ្លះមិនអាស្រ័យលើដីដែលមានស្មៅដុះនោះគឺជាបើយើងដំាដំណាំធ្វើស្រែស្រូវហើយត្រូវតែឧស្សាហ៍ព្យាយាម តែយើងមានភាពខ្ជិលច្រអូសនោះអាចនិងវិនាសហិនហោចដោយសារតែការមិនថែទាំឲ្យបានដិតដល់ដែលទាំងនេះគឺពាក់ព័ន្ធជាមួយនឹងឃ្លា « ធ្វើស្រែឲ្យមើលស្មៅនេះគេអាចធ្វើការប្រៀបធៀបជាមួយនិងការប្រកបមុខរបរការងាររកស៊ី ជួញដូរបស់មនុស្សបានផងដែរ » ។ ប្រសិនបើមនុស្សចង់ប្រកបនូវមុខរបរនោះថាតើអាចជួយបំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានដែលរឺទេ តើមានសមត្ថភាពគ្រប់គ្រងលើការងារនោះហើយរឺនៅថាតើមានការពេញចិត្តពីអ្នកប្រើប្រាស់ហើយនៅជាពិសេសគឹការសិក្សាទៅលើទីផ្សារនិងចិត្តអ្នកប្រើប្រាស់ដូចជាការសិក្សាលើសណ្ឋានដីក្នុងការដាំដំណាំជាដើម ។ នៅពេលដែលយើងយល់ច្បាស់ពីកត្តាទាំងនោះហើយយើងប្រាកដជាទទូលបាននូវលទ្ធផលល្អលើការងារនោះ ។ តួយ៉ាងនៅក្នុងប្រវត្តិសាស្រ្តនៅក្នុងសម័យអង្គរដែលការធ្វើកសិកម្មនៅពេលនោះគឺមានលក្ខណៈប្រហាក់ប្រហែលទៅនឹងឃ្លា « ធ្វើស្រែឲ្យមើលស្មៅ » គឹនៅពេលនោះព្រះរាជាខ្មែរទ្រង់មានភាពវៃឆ្លាតនៅក្នុងការផ្គត់ផ្គង់ដល់ដំណំាស្រូវដែលមានគូរទឹកជាភស្តុតាងស្រាប់នៅប្រាសាទអង្គរវត្ត ។ លុះមកដល់សម័យអង្គរប៉ុន្តែព្រះអង្គបានធ្វើនូវប្រព័ន្ធធារាសាស្រ្តបន្ថែមនិងការធ្វើកសិកម្មតាមបែបទំនើបមានបច្ចេកវិទ្យាខ្ពស់ក្នុងការថែទាំដំណាំមានការប្រើប្រាស់ជីការជ្រើសរើសពូជការប្រើថ្នាំសម្លាប់និងការពារសត្វល្អិតការប្រើប្រាស់គ្រឿងចក្រកសិកម្មជាដើម ។ ចំណែកឯនៅក្នុងទំព័រអក្សរសិល្ប៍វិញយើងឃើញមាននៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលជាស្នាដៃនិពន្ធរបស់លោកសួន សុរិន្ទបានបង្ហាញពីការរខិតខំប្រែងធ្វើស្រែចំការរបស់សមក្រោយពីការត្រឡប់ពីទីក្រុងភ្នំពេញវិញទោះបីជាគាត់ទទួលនូវការបរាជ័យនៅឆ្នាំទី១ ទី២ យ៉ាងណាក្តីក៏សមនៅតែព្យាយាមបន្តក្នុងការធ្វើស្រែចំការដោយយកគំរូតាមរបស់ព្រះបាទនរោត្តមសីហនុវរ្ម័ន ខិតខំមើលថែដំណាំរហូតទទួលបានផលជាទីគ្រប់ចិត្ត និងធ្វើឲ្យសមមានជីវភាពធូរធារឡើងវិញដោយសារការធ្វើស្រែតាមបែបប្រពលវប្បកម្ម ។

បើយើងក្រលេកទៅមើលលើឃ្លា « ទុកដាក់កូនចៅឲ្យមើលផៅសន្តាន » មានន័យថាប្រសិនបើឪពុកម្តាយមានគំនិតគិតគូរដល់កូនចៅនៅក្នុងការរៀបចំជ្រើសរើសគូរស្រកត ត្រូវចេះមើលពីអត្តចរិក កូនប្រុសស្រីណាដែល អាកាប្បកិរិយាល្អ ចេះគោរព ចាស់ទុំ ចេះស្វែងយល់ពីការងាររាក់ជ្រៅជាពិសេសនោះគឺការមើលទៅលើពូជពង្សវង្សត្រកូល កេរ្តិ៍ឈ្មោះជាអ្នកមានមុខមានមាត់នៅក្នុងសង្គម និងមានការរាប់អានច្រើនពីញាតិ មិត្តជិតខាងនៅក្នុងភូមិក្នុងសង្គមទាំងមូល ។ មួយវិញទៀត បើយើងលើកកូនស្រីរឺទៅដណ្តឹងកូនស្រីគេត្រូវចេះមើលពីលក្ខណៈសម្បត្តិ ចរិយាសម្បត្តិ អម្បូរសាច់សាលោហិតកេរ្តិ៍ឈ្មោះទាំងនេះទើបគ្រួសាររស់នៅប្រកបដោយសុខសុភមង្គលក្នុងក្រុមគ្រួសារ ។ មិនត្រឹមតែមើលទៅកេរ្តិ៍ឈ្មោះប៉ុណ្ណោះទេត្រូវមើលទៅលើអត្តចរិករបស់បុគ្គលផងដែរ ។ ជាក់ស្តែងទោះបីជាគេនោះមានកេរ្តិ៍ឈ្មោះល្អប្រពៃយ៉ាងណាក្តីកាលបើកូនដែលកើតចេញពីត្រកូលនោះមិនប្រាកដថាល្អដូចកេរ្តិ៍ឈ្មោះពីមុននោះទេព្រោះការដែលគេកើតចេញពីត្រកូលល្អក៏ដោយឲ្យតែមិនបានទទួលនូវការអប់រំទាំងនៅផ្ទះតាមរយៈម្តាយឪពុក រឺនៅសាលារៀនតាមរយៈលោកគ្រូអ្នកគ្រូទើបធ្វើឲ្យគេមានអត្តចរិតកោងកាចនោះយើងក៏កំពុងត្រូវលើកកូនរឺស្តីដណ្តឹងយកឲ្យកូនប្រុសនោះឡើយ ។ ម្យ៉ាងវិញទៀត នៅក្នុងពូជពង្សវង់ត្រកូលរឺផៅសន្តានខ្លះទៀតធ្លាប់មានកេរ្តិ៍កូនកើតមកបែរជាមានអត្តចរិកល្អ ជាមនុស្សត្រឹមត្រូវមានឬកពារចរិយាមាយាទល្អ ស្រគត់ស្រគុំហើយពោរពេញទៅដោយចំណេះដឹងវិជ្ជាទៅវិញ ។ ចំពោះកំណត់ឲ្យតម្លៃទៅលើផៅសន្តាមណាល្អគឺល្អរហូតផៅសណ្តានណាអាក្រក់គឹអាក្រក់រហូតនោះទេ ។ ហេតុនេះហើយការរៀបចំនូវគូរស្រករឲ្យកូនចៅពេលខ្លះមិនអាស្រ័យលើកេរ្តិ៍ឈ្មោះក្រុមគ្រួសារមនុស្សនោះទេគឹអាស្រ័យទៅការដែលមានចិត្តស្រឡាញ់ចំពោះគ្នាពិតប្រាកដដោយសារតែការមើលឃើញពីគ្នាទៅវិញទៅមក ។​ជាងនេះទៅទៀតពេលខ្លះការរៀបចំទុកដាក់គ្រួសារឲ្យកូនប្រុសស្រ៊ីតាមរយៈមឪពុកម្តាយដោយគ្មានការសាកសួរពីចិត្តកូនប្រុសស្រីក៏ជាកត្តាមួយធ្វើឲ្យមានភាពលំបាកនៅពេលខាងមុខ ព្រោះតែមិនធ្លាប់យល់ពីចិត្តគ្នាទៅវិញទៅមកកាលពីមុនមក ។​ការរើសរកគូរស្រករនេះពេលដែលរើសត្រូវគឹមានសុខសុភមង្គល តែបើជ្រើសរើសខុសវិញគឺមានបញ្ហវិបត្តិ ទាំងផ្លូវកាយ និងផ្លូវចិត្តថែមទៀតផង ។ ជាសុក្ខីភាពនៅក្នុងឃ្លា ការទុកដាក់កូនចៅឲ្យមើលផៅសន្តាន យើងក៏អាចនិយាយប្រៀបធៀបទៅលើការសេពគប់មនុស្សបានផងដែរ ។ ប្រសិនបើយើងជ្រើសរើសអ្នកណាម្នាក់ឲ្យចូលបម្រើការងារនៅតាមស្ថាប័នក្រុមហ៊ុនជាមួយគ្នាការឲ្យធ្វើការងារជាក្រុម ការសហការ​ចាប់ដៃគូររកស៊ូជំនួញជួញដូរជាមួយគ្នា យើងត្រូវចេះមើលពីផៅសណ្តានរបស់អ្នកនោះ ស្គាល់ពីប្រវត្តិរូបរប។ស់គេឲ្យកាន់តែច្បាស់ទើបជាការល្អប្រសើរ ។ ជាងនេះទៅទៀតបើតយើងមិនចេះមើលពីផៅសន្តានរបស់គេមិនស្គាល់ពីប្រវត្តិរបស់គេឲ្យបានច្បាស់លាស់ បែរជាយកមនុស្សដែលមានទោសជាបណ្ឌិត ធ្លាប់ប្រព្រឹត្តមិនល្អនៅក្នុងសង្គមនោះការងាររបស់យើងនឹងត្រូវអាកខានដោយសារប្រការណាមួយជាក់ជាពុំខាន ។ បន្ថែមពីនេះទៅទៀតយើងក៏មិនអាចវាយតម្លៃមនុស្សទាំងនោះតែសំបកក្រៅនោះទេ គឺពេលខ្លះគាត់មាននូវចំណេះដឹងចំណេះ​ធ្វើអាចធ្វើការងារណាដែលគេមិនអាចធ្វើបានក៏ថាបានដែរ ទោះបីជាធ្លាប់មានប្រវត្តិមិនល្អនៅក្នុងសង្គម តែគាត់ត្រូវបានតែខ្លួនហើយពេលខ្លះពួកគាត់អាចជួយឲ្យមានការអភិវឌ្ឍន៍លើអ្វីមួយក៏មាន ។ ជាតឹកតាងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នគឺប្រពៃណីនៃការចូលស្តីដណ្តឹងកូនគេ រឹការទទួលយកកូនគេមកគឺត្រូវសាកស៊ើបសួរពីពូជពង្សវង្សត្រកូលប្រវត្តិកូនប្រុសស្រីទាំងសងខាងឲ្យបានច្បាស់លាស់ជាមុនសិនតាមរយៈមេអណ្តើកទើបគេយល់ព្រមចំពោះគ្នាទៅវិញទៅមក ។ ជាការពិតណាស់ចំពោះកាប្រលុងជ្រើសរើសឲ្យចូលបម្រើការងារក្នុងក្របខណ្ឌអ្វីមួយគឺគេត្រូវតែជ្រើសរើសអ្នកដែលមានសមត្ថិភាពព្រមទាំងមិនមានជាប់ឈ្មោះជាក្មេងទំនើងជាជនត្រូវគេថ្កោលទោសជាដើម ។ បើនៅក្នុងទំព័រអក្សរសិល្ប៍វិញនៅក្នុងរឿងទុំទាវជាស្នាដៃនិពន្ធរបស់ព្រះភិក្ខុសោម ដែលបានបង្ហាញពីការជ្រើសរើសគូរស្រកររបស់អរជូនឲ្យទៅម៉ឺនងួន ជាកូន ។ ដោយសារតែអរជួនមើលឃើញពីអត្ថចរឹករបស់ទាវព្រមទាំងដឹងថាទាវជាស្រីក្រមុំចេះស្តាប់បង្គាប់ម្តាយ រៀបចំខ្លួនចូលម្លប់តាមប្រពៃណី ។ កាលបើអរជូនដឹងពីផៅសណ្តាន​នាងទាវអស់ហើយក៏សម្រេចចិត្តចូលស្តីនាងទាវតាមច្បាប់ប្រពៃណីឯម្តាយវិញកាលបើបានដឹងថាអជូនជាអ្នកមានទ្រព្យធនយសសក្តិមានអ្នកគោរពរាប់អានច្រើនដែលមានងារជាចៅហ្វាយខេត្តត្បូងឃុំយាយម្តាយទាវមិនបង្អងយូរលើកទាវឲ្យទៅម៉ឺនងួនដោយឥតរុញរាឡើយ ។ នៅពេលដែលទាវដឹងថាម្តាយខ្លួនលើកខ្លួនឲ្យទៅម៉ឺនងួនទាំងខ្លួនមិនបានស្រឡាញ់ថ្វីត្បិតតែបានចូលរោងការក៏ពិតមែនក៏ប៉ុន្តែអ្នកទាំងនោះត្រូវស្លាប់ដូចៗគ្នា ។

សរុបសេចក្តីមកយើងឃើញថាការធ្វើស្រែត្រូវតែចេះថែទាំដកស្មៅត្រូវចេះឧស្សាហ៍ទទួលផលល្អ ។ ឯការទុកដាក់កូនចៅត្រូវចេះមើលពីផៅសណ្តានរបស់គេនិងត្រូវចេះសួរពីចិត្តកូនជាមុនសិនទើបល្អប្រសើរ ។

ឆ្លងតាមការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើរួចមកយើងអាចវាយតម្លៃប្រធានបានថាពិតជាមានអត្ថន័យនៅក្នុងការអប់រំមនុស្សឲ្យមានភាពឧស្សាហ៍ព្យាយាមលើការងារ និងចេះមើលពីចរិកលក្ខណៈរបស់មនុស្សទូទៅឲ្យកាន់តែច្បាស់ចៀសវាងការជួបនូវឧបសគ្គ ។ ដូចនេះក្នុងនាមយើងជាយុវជនជំនានក្រោយត្រូវតែមានភាពតស៊ូលើការងារព្រមទាំងការរៀនសូត្រដើម្បីរក្សាកេរ្តិ៍ឈ្មោះពូជពង្សាវតារបស់ខ្លួនឲ្យកាន់តែប្រសើរព្រមទាំងងភិវឌ្ឍន៍ខ្លួនជាមនុស្សល្អ ដែលគេកស្រឡាញ់រាប់អានយកចិត្តទុកដាក់អោយតម្លៃច្រើននៅក្នុងសង្គម ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1