Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

សុភាសិតមួយពោលថា ”ល្អពុម្ព ទើបល្អព្រះ“ ។ ចូរបកស្រាយ ។

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

សុភាសិតមួយពោលថា ”ល្អពុម្ព ទើបល្អព្រះ“ ។ ចូរបកស្រាយ ។

សេចក្ដីអធិប្បាយ

​ដើម្បីរស់នៅ​បាន​មនុស្ស តែង​មាន​របរ​ចិញ្ចឹមជី​វិត​ផ្សេងៗ​ពី​គ្នា ខ្លះ​ធ្វើការ​រាជការ ស្រែចំការ និង​របរ​ដាប់​ឆ្លាក់​ចាក់ពុម្ព​រូប​ជា​ដើម ដើម្បី​អោយ​រូប​ដែល​ចាក់​ចេញមក​បាន​ល្អ​ស្អាត​ទាល់​តែ​អ្នក​ចាក់​ប្រើ​ពុម្ព​ស្អាត​ដែរ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​មាន​សុភា​សិត​មួយ​ពោល​ថា ”ល្អពុម្ព ទើប​ល្អព្រះ“ ។

តើ​សុភា​សិត​ខាង​លើ​នេះ​មាន​អត្ថ​ន័យ​ខ្លឹម​សារ​យ៉ាង​ដូច​ម្តេច?

ដើម្បី​កុំ​អោយ​យល់​ច្រ​ឡំ​ក្នុង​ការ​ដោះ​ស្រាយបញ្ហា​ខាង​លើ​យើង​គប្បី យល់​អត្ថ​ន័យ​នៃ​ពាក្យ ”ពុម្ព“ ជា​មុន​សិន។ ពុម្ព គឺ​ជា​ប្រ​ដាប់​សំ​រាប់​ចាក់​រូប​ផ្សេងៗ ដូច​ជា​រូប​ព្រះ​ជា​ដើម។ ប្រ​ធានបទខាង​លើ មាន​ន័យ​ថា រូប​ព្រះ​ពុទ្ធ​បដិមាទាំង​ឡាយ​ ដែល​ស្អាត​សម​សួន​តាម​លក្ខណៈ អា​ស្រ័យ​លើ​ពុម្ព​នោះ​ស្អាត​ល្អ​ត្រឹម​ត្រូវ​ដែរ។ ពាក្យថា ​”ល្អពុម្ព ទើប​ល្អព្រះ“ នៅទី​នេះសំដៅ​លើ​ការ​ប្រ​កប​របរ​សិប្ប​កម្ម​ផលិត​រូប​ព្រះ​ពុទ្ធ​បដិមា ដោយប្រើ​ពុម្ព​ចាក់​បង្តើត​ឡើង។ ដើម្បី​បាន​រូប​ព្រះ​ពុទ្ធ​បដិមា​ស្អាត​បាត សិប្ប​ករ​ទាំង​ឡាយ​គប្បី​កែ​ឆ្នៃ ឬ​ផលិត​ឧបករណ៍​ចាក់​ពុម្ព​រូប​អោយ​បាន​ស្អាត​ឥត​ខ្ចោះ​ជា​មុន​សិន ទើប​ការ​ចាក់​ ពុម្ព​រូប​ព្រះ​ចេញ​មក​បាន​ស្អាត​តាម​នោះ​ដែរ។ បើ​ពុម្ព​មិន​ល្អ​ត្រឹម​ត្រូវ ខុស​ទម្រង់​បែប​បទ រូប​ព្រះ​ដែល​ចាក់​​ពី​ពុម្ព​នោះក៏​ខុស​ទៅ​តាម​នោះ​ដែរ មាន​ន័យ​ថា ជា​រូប​ព្រះ​មិន​ល្អ​ស្អាត​ មិន​សម​និង​តម្រូវ​ការ​មនុស្ស​។ ហើយ​បើ​ពុម្ព​ប្រេះ​បែក​ឆែប រូប​ព្រះ​ដែល​ចាក់​ចេញ​ពី​ពុម្ព​ទាំង​នោះ​ ក៏​មាន​ស្នាម​ដូច​ពុម្ព​ដែរ។ ឃើញ​ដូច​នេះ ហើយ​ ទើប​ចាស់​ទុំ​បង្កើត​ពាក្យ​ពេចន៍​ប្រៀន​ប្រ​ដៅថា ”ល្អពុម្ព ទើប​ល្អព្រះ“ ។

ពាក្យ​ពុម្ព​ប្រៀប​ធៀប​ទៅ​និង​មាតា​បិតា អាណា​ព្យា​បាល អ្នក​គ្រប់​គ្រង ឯពាក្យ​ព្រះ ប្រៀប​ធៀប​ទៅ​និង​កុល​បុត្រ​កុល​ធី​តា ទាំង​ឡាយ។ ”ល្អពុម្ព ទើប​ល្អព្រះ“ នៅ​ក្នុង​ន័យ​ធៀប​គឺ​ចង់​បញ្ចាក់​ពី ទំនាក់​ទំនង​នៃ​ការ​រស់​នៅ ក្នុង​គ្រួសារ រវាង​ឪពុក​​ម្តាយ​ និង​កូន​ចៅ​ប្រុស​ស្រី។ ក្នុង​ការ​រស់​នៅ​នេះ មាតាបិតា គ្រូឧបជ្ឈាយាចា អ្នក​គ្រប់​គ្រង មាន​ទួនាទី​ក្នុង​ការ​អប់​រំ​នែ​នាំ កូន​ចៅ​ប្រុស​ស្រី ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់ខ្លួន។ បើ​អ្នក​ទាំង​នោះ​ចា​អ្នក​គ្រប់​គ្រង​មិន​បាន​​សង្កេត​ពិនិត្យ​​ការ​រស់​នៅ ឬធ្វេស​ប្រ​ហែស​ក្នុង​ការ​នែនាំដល់​កូន​ចៅ ធ្វើ​អោយ​កូន​ចៅ​ទាំង​ឡាយ និង​ក្លាយ​ទៅ​ជា​មនុស្ស​មិន​ល្អ ចូល​ចិត្ត​ប្រ​ព្រឹត្តិ​អំ​ពើ​មិន​សម​រម្យ ល្មើសច្បាប់ ដែល​នាំ​អោយ​មាន​ទុក្ខ​ទោស​ដល់​ខ្លួន​និង​ក្រុម​គ្រួសារ។ ជូន​កាល​មាតា​បិតា​ អាណា​ព្យា​បាល ទាំង​ឡាយ​នោះ​ជា​មនុស្ស​មិន​ល្អ ប្រ​ព្រឹត្តិ​អំ​ពើ​មិន​ល្អ​ជា​គំរូ ដល់​កូន​ចៅ។ ជូន​កាល​ទៀត​មានតា​បិតា​ខ្លះ ធូរ​រលុង ដោយ​ការ​ស្រ​លាញ់​កូន​ពេក ទំ​រើស​កូន​ៗ​អោយ​ភ្លើត​ភ្លើន​ភ្លេច​អ្វី​ដែល​ល្អ​ត្រឹម​ត្រូវ។ ដូច​នេះ​អាកប្ប​កិ​រិ​យា​​ឆ្គាំឆ្គង​របស់​កូន​ចៅ បណ្តាល​មក​ពី​ម៉ែ​ឪ អាណា​ព្យាបាល​មិន​អប់​រំ នែ​នាំ​អោយ​បាន​ត្រឹម​ត្រូវ សម​ដូច​ពាក្យ​ចាស់​ថា ”ឪអាចារ្យ​ កូន​អាចារ្យ ឯឪ​ជា​ចោរ​កូន​ក៏​អាច​ជា​ចោរ​ដែរ“។ជាក់​ស្តែង ក្នុង​អក្ស​រ​សិល្ប​ខ្មែរ​រឿង​កុលាប​ប៉ៃ​លិន ដោយ​តាម​ចើម​ជា​មនុស្ស​ល្អ និង​ចេះ​អប់​រំ​ផ្តល់​គំនិត្ត​ល្អៗ ធ្វើ​អោយ​ចៅ​ចិត្ត​ក្លាយ​ជា​យុ​វ​ជន ​ល្អ​មួយ​រូប​គួរ​អោយ​កត់​សំ​គាល់ និង​គួរ​ជា​ទី​ស្រ​លាញ់​រាប់​អាន។ ចំ​ណែក​លោក​បាឡាត់​ស្រុក​សង្កែ​វិញ ដោយ​ខ្វះ​ការ​អប់​រំ​ និង​ទទួល​បាន​ការ​ទំរើស​ពី​សំ​ណាក់​មាតា​បិតា ធ្វើ​អោយ​គេ​ក្លាយ​ជា​មនុស្ស​ទំនើង មាន​ចរិត​ក្អេង​ក្អាង ប្រ​ហើន​កោង​កាច មិន​ល្អ​ ប្រ​ព្រឹត្ត​អំ​ពើ​ខុស​ច្បាប់​ជា​ទម្ងន់​។ ដូច​នេះ​ក្នុ​ង​ការ​រស់​នៅ​របស់​មនុស្ស គ្រប់​ក្រុម​គ្រួសារ បើ​អាណា​ព្យា​បាល ជា​មនុស្ស​ល្អ កូន​ចៅ​ដែ​ល​នៅ​ក្រោម​ឱវាត ក៏​ជា​មនុស្ស​ល្អ​ដែរ។

សរុប​សេចក្តី​មក ធ្វើ​ពុម្ព​សំ​រាប់​ចាក់​រូប​ព្រះ​បាន​ស្អាត ទើប​ចាក់​ចេញ​ ឬ​បង្កើត​រូប​ព្រះ​បាន​ស្អាត ឯមាតា​បិតា​ជា​មនុស្ស​ល្អ កូន​ចៅ​ក៏​និង​ក្លាយ​ជា​មនុស្ស​ល្អ​ជាក់​ជា​មិន​ខាន។

ឆ្លង​តាម​ការ​បក​ស្រាយ​បញ្ជាក់​ខាង​លើ សុភា​សិត​បុរាណ​មួយ​ឃ្លា​នេះ ពិត​ជា​មាន​អត្ថ​ន័យ​ខ្លឹម​សារ​ត្រឹម​ត្រូវ ព្រោះ​បាន​អប់​រំ​នែ​នាំ​មាតា​បិតា​អាណា​ព្យា​បាល ទាំង​អស់​អោយ​ខិត​ខំ​ ប្រៀន​ប្រ​ដៅ និង​កសាង​ខ្លួន​អោយ​ក្លាយ​ជា​មនុស្ស​ល្អ ជា​គំ​រូ​ដល់​កូន​ចៅ ឯ​កូន​ចៅ​វិញត្រូវ​ចេះ​គោរព​ស្តាប់​បង្គាប់ យក​គំ​រូ​ល្អ​តាម​មាតា​បិតា អាណា​ព្យា​បាល​របស់​ខ្លួន។ ដូច​នេះ​ខេមរមុត្រ​ធី​តា​ទាំង​ឡាយ គប្បី​ព្យាយាម​ស្តាប់​បង្គាប់ អាណា​ព្យា​បាល គ្រូឧជ្ឈា​យាចា អោយ​បាន​ល្អ ត្រឹម​ត្រូវ បើម្បី​ក្លាយ​ជា​យុវ​ជន​ល្អ និង​ជា​មេ​ដឹក​នាម​ល្អ របស់​ប្រ​ទេស​ជាតិ៕

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1