មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង...
ការចូលគណនី

Curriculum

សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង្ខេប៖ សិទ្ធិជនជាតិផ្សេងៗនៅកម្ពុជា

មេរៀនអត្ថបទ

វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយផ្ដល់នូវគុណសម្បត្តិ និង គុណវិបត្តិដូចម្ដេចខ្លះ?

វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយផ្ដល់នូវគុណសម្បត្តិ និង គុណវិបត្តិដូចជា៖

គុណសម្បត្តិ

  • ទទួលបាននូវពហុវប្បធម៌
  • អាចកែច្នៃវប្បធម៌របស់គេមកជាវប្បធម៌របស់ខ្លួនក្នុងការអភិវឌ្ឍប្រទេស
  • បង្កើននូវកម្លាំងពលកម្មក្នុងស្រុក
  • បង្កើនបាននូវវិនិយោគទុនក្នុងស្រុកដែលអាចផ្ដល់ការងារដល់ពលរដ្ឋជាម្ចាស់ស្រុក
  • បង្កើនទំនាក់ទំនង និងសហប្រតិបត្តិការជាមួយអន្តរជាតិឲ្យ បានកាន់តែ ស្អិតរមួត
  • ធ្វើពាណិជ្ជកម្មជាមួយបរទេស
  • បង្កើនទំនាក់ទំនងការទូត …………………………………….ជាដើម។

គុណវិបត្តិ

  • អាចដណ្ដើមការងារប្រជាជនក្នុងស្រុក
  • លំហូរចូលនូវវប្បធម៌ពាលាអាវាសែ
  • ពិបាកគ្រប់គ្រងជនអន្តោប្រវេសន៍
  • ខ្វះដី និងទីជម្រកដល់ពួកគេ
  • បាត់បង់សណ្ដាប់ធ្នាប់ និងខូចបរិស្ថាន
  • បាត់បង់ធនធានធម្មជាតិ
  • នាំទំនិញខុសច្បាប់ចូលមកក្នុងស្រុក
  • បង្កឲ្យមានជម្លោះ ឬភេរវកម្មផ្សេងៗ