មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង...
ការចូលគណនី

Curriculum

សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង្ខេប៖ សិទ្ធិជនជាតិផ្សេងៗនៅកម្ពុជា

មេរៀនអត្ថបទ

តើរដ្ឋាភិបាលធ្វើដូចម្ដេចដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិតិច?

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិភាគតិច រដ្ឋាភិបាលបានរៀបចំ និងអនុម័តគោលនយោបាយស្ដីពីជនជាតិភាគតិចដូចជា៖

  • លុបបំបាត់ភាពរើសអើង និងបង្កើនការចូលរួមពីសំណាក់ជនជាតិភាគតិច ក្នុងការធ្វើ
  • ផែនការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។
  • ជំរុញឲ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាព ពីសំណាក់ ជនជាតិភាគតិច ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។
  • កំណត់គោលនយោបាយអភិវឌ្ឍន៍ស្របតាមវប្បធម៌ ប្រពៃណី ជំនឿ និងភាសារបស់ជនជាតិភាគតិច។
  • លើកទឹកចិត្តឲ្យមានអ្នកបកប្រែភាសាជនជាតិភាគតិចនៅពេលមានការជម្រះក្ដីក្នុងតុលាការ។
  • ជំរុញការអប់រំដល់ជនជាតិភាគតិច ថែរក្សាសុខភាព និងអនាម័យ ចូលរួមថែរក្សា
  • ការពារហេដ្ឋារចនាសម្ព័ន្ធដែលមាននៅក្នុងសហគមន៍ជនជាតិភាគតិច បង្កើនការយល ដឹងអំពីច្បាប់ និងគោលនយោបាយនានារបស់ រាជរដ្ឋាភិបាល។
  • ទទួលស្គាល់ការប្រើប្រាស់ជាលក្ខណៈសមូហភាព លើកទឹកចិត្ត អាជ្ញាធរ ប្រពៃណីនៅនឹងកន្លែងដើម្បីដោះស្រាយបញ្ហា ឬទំនាស់នានា ក្នុងសហគមន៍ របស់បងប្អូនជនជាតិ ភាគតិច។
  • ជំរុញឲ្យមានសេវាទេសចរណ៍ក្នុងសហគមន៍របស់ជនជាតិភាគតិច។
  • ខិតខំរកជំនួយពីគ្រប់ដៃគូដើម្បីអភិវឌ្ឍជនជាតិភាគតិច ជាពិសេសស្រ្តី និងកុមារដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ។
  • បង្កើតសេវាកម្មផ្នែកសុខាភិបាលចំពោះជនជាតិភាគតិច ដែលនៅតំបន់ឆ្ងាយដាច់ស្រយាល ពិនិត្យការប្រើប្រាស់ថ្នាំសង្កូវ បែបបុរាណរបស់ពួកគេ។
  • ជំរុញការអប់រំការថែទាំសុខភាពអនាម័យ ផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការផ្លាស់ប្ដូរទម្លាប់ជាបណ្ដើរៗលើផ្នែកកសិកម្មឲ្យមានលក្ខណៈកាន់តែប្រសើរឡើង។