មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង...
ការចូលគណនី

Curriculum

សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង្ខេប៖ សិទ្ធិជនជាតិផ្សេងៗនៅកម្ពុជា

មេរៀនអត្ថបទ

តើជនជាតិភាគតិចមានសិទ្ធិដូចម្ដេចខ្លះ?

ជនជាតិភាគតិចមានសិទ្ធិដូចជា៖

  • អនុវត្ត គោរពសាសនារបស់ខ្លួន ប្រើប្រាស់ភាសារបស់ខ្លួនដោយសេរី។
  • ចូលរួមយ៉ាងសកម្មក្នុងជីវភាពវប្បធម៌ សាសនា សេដ្ឋកិច្ច និងកិច្ចការ សាធារណៈ។
  • ចូលរួមធ្វើសេចក្ដីសម្រេចថ្នាក់ជាតិ ថ្នាក់តំបន់ស្ដីពីបញ្ហាដែលទាក់ទងនឹងជនជាតិភាគតិចឲ្យទៅតាមច្បាប់របស់ប្រទេស។
  • បង្កើត និងថែរក្សាសហគមន៍របស់ខ្លួន ហើយមានទំនាក់ទំនងដោយសេរី ដោយសន្តិវិធីជាមួយសមាជិកនៅក្នុងក្រុមរបស់ខ្លួន និងជាមួយក្រុមដទៃទៀត។
  • អាចប្រើប្រាស់ដោយពេញលេញ និងដោយមានប្រសិទ្ធភាពនូវសិទ្ធិមនុស្សដោយគ្មានការបែងចែកឋានៈ និងដោយស្មើភាពចំពោះមុខច្បាប់។
  • ទទួលចំណេះដឹងប្រវត្តិសាស្រ្ត ប្រពៃណី ភាសា និងវប្បធម៌ដែលមាននៅក្នុងដែនដីរបស់គេ។
  • មានឪកាសគ្រប់គ្រាន់ក្នុងការរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងអំពីសង្គមទាំងមូល