មាតិកា
វគ្គសិក្សា: សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង...
ការចូលគណនី

Curriculum

សីលធម៌ ពលរដ្ឋវិជ្ជា សំណួរ ចម្លើយ មេរៀនសង្ខេប៖ សិទ្ធិជនជាតិផ្សេងៗនៅកម្ពុជា

មេរៀនអត្ថបទ

តើនៅកម្ពុជាមានជនជាតិភាគតិចអ្វីខ្លះ? តើពួកគេរស់នៅ និងប្រកបរបរ ចិញ្ចឹមជីវិត ដូចម្ដេចខ្លះ?

នៅកម្ពុជាមានជនជាតិភាគតិចជាច្រើនដូចជា៖

  • ជនជាតិចិន (ចូលមកប្រទេសកម្ពុជាមុនសម័យអង្គរ) ភាគច្រើនប្រកបរបរ ជាម្ចាស់ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ពាណិជ្ជករ។
  • ជនជាតិវៀតណាម (ចូលមកប្រទេសកម្ពុជាតាំងពីស.វទី១៦) ភាគច្រើនប្រកបរបរ ជាជាងសំណង់ ជាងម៉ាស៊ីន នេសាទត្រី។
  • ជនជាតិចាម ភាគច្រើនប្រកបរបរជា អ្នកជួញដូរ នេសាទត្រី សត្តឃាត (គោ ក្របី) ឯស្ត្រីជាអ្នកតម្បាញ និងធ្វើឧបករណ៍នេសាទដូចជា ចាក់សំណាញ់ ធ្វើមង ឬអួន ជាដើម។
  • ជនជាតិភាគតិចអំបូរមនខ្មែរ(មានព្នង ទំពូន កួយ គ្រឹង ព្រៅ ចារាយ ស្ទៀង កាវែត)ភាគច្រើនប្រកបរបរកសិកម្ម បេះផ្លែឈើ បរបាញ់សត្វ រកអនុផលព្រៃឈើ។