កំណើតសិទ្ធិមនុស្ស

ដូចម្ដេចហៅថាសិទ្ធិមនុស្ស?

  • សិទ្ធិមនុស្ស គឺជាអំណាចខាងសីលធម៌ និងជាអំណាចដែលមិនត្រូវគេរំលោភបានក្នុង ការកាន់កាប់ ការធ្វើ ឬការទាមទារអ្វីមួយពីអ្នកណាម្នាក់។
  • សិទ្ធិមនុស្ស គឺជាសេចក្ដីត្រូវការចាំបាច់របស់មនុស្សគ្រប់រូប ជាសិទ្ធិដែលមានតាំងពី កំណើត ដើម្បីទាមទារនូវអ្វីដែលធ្វើឲ្យមនុស្សរស់នៅប្រកបដោយគុណធម៌ និងសេចក្ដី ថ្លៃថ្នូរ។