Course sections

1
អ្វីជាកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌?
2
ហេតុអ្វីបានជាកើតមានកតិកាសញ្ញាអន្តរជាតិនេះ?
3
កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានសារៈសំខាន់ អ្វីខ្លះ?
4
ចូរពន្យល់ពីទំនាក់ទំនងកតិកាសញ្ញាអន្តរជាតិជាមួយនឹងទស្សនវិស័យពុទ្ធសាសនាស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌។
5
ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាចែកជាប៉ុន្មាន?
6
តើការវៀចាកអបាយមុខ៤ដែលនាំឲ្យសូន្យទ្រព្យមានអ្វីខ្លះ?
7
តាមព្រះពុទ្ធសាសនាបានណែនាំឲ្យប្រកាន់នូវសេចក្ដីសុខប៉ុន្មានប្រការ?អ្វីខ្លះ?
8
តាមពុទ្ធសាសនាជិវិតមនុស្សតែងប្រព្រឹត្ដទៅតាមទ្វារបី។ តើទ្វាទាំងបីនោះមានអ្វីខ្លះ? ចូររៀបរាប់។

សេចក្ដីប្រកាសអំពីសិទ្ធិក្នុងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ

ចូរពន្យល់ពីទំនាក់ទំនងកតិកាសញ្ញាអន្តរជាតិជាមួយនឹងទស្សនវិស័យពុទ្ធសាសនាស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌។

ផ្នែកសេដ្ឋកិច្ចៈ

ផ្នែកសេដ្ឋកិច្ចជាន់ទាប ជាការទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួន​របស់​មនុស្ស ម្នាក់ៗ និងគ្រួសារទូទៅដូចជា៖

  • ការតាំងខ្លួននៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ៤ប្រការគឺ
  • ការខំសង្វាតសំភីស្វែងរកទ្រព្យ គ្រប់គ្រងប្រភេទទាំងមានរូប និងគ្មានរូប
  • ការចេះរបៀបទុកដាក់ទ្រព្យសម្បត្តិ ឬចេះសន្សំសំចៃ
  • ការចេះសេពគប់នឹងមិត្តសំឡាញ់មានចរិយាថ្លៃថ្នូរ ចេះច្នៃមិត្តអាក្រក់ឲ្យក្លាយជាមិត្តល្អ
  • ការចេះចាយវាយឲ្យសមគួរដល់ឋានៈនៃទ្រព្យសម្បត្តិឬចេះរៀនរស់ក្នុងភាពសន្ដោស

ការវៀរចាកអបាយមុខ៤ប្រការដែលនាំឲ្យសូន្យទ្រព្យគឺ

  • ជាអ្នកប្រព្រឹត្តល្បែងស្រី
  • ជាអ្នកប្រព្រឹត្តល្បែងស្រា
  • ជាអ្នកប្រព្រឹត្តល្បែងស៊ីសង
  • ជាអ្នកសេពគប់មនុស្សអាក្រក់ដោយគ្មានកែច្នៃមិត្តដែលអាក្រក់ឲ្យក្លាយជាមនុស្សល្អ

ប្រកាន់យកនូវសុខ៤ប្រការគឺ

  • សុខដែលកើតអំពីការមានទ្រព្យសម្បត្តិដែលបានដោយកម្លាំងធ្វើការផ្ទាល់ខ្លួន
  • សុខកើតមកពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន
  • សុខកើតអំពីការមិនជំពាក់បំណុលគេ
  • សុខកើតអំពីការប្រកបអាជីវកម្មដែលគ្មានទោស។

ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់

  • ត្រូវខិតខំធ្វើសេដ្ឋកិច្ចឲ្យមានវឌ្ឍនភាព
  • មនុស្សត្រូវតែធ្វើជាចៅហ្វាយនៃតម្រូវការ
  • ជាបរមត្ថប្រយោជន៍ និងមានលំដាប់លេខរៀង ដូចជាសេដ្ឋកិច្ច សម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់​ជីវិតថ្មី និងសេដ្ឋកិច្ច​សម្រាប់ជីវិតព្រះនិព្វាន។

ផ្នែកសង្គមកិច្ចៈ

នៅក្នុងព្រះពុទ្ធសាសនា សិទ្ធិរស់រានមានជីវិតត្រួវផ្ដោតការយកចិត្តទុកដាក់ និង ត្រូវបានគេទទួលស្គាល់គ្រប់គ្នាតាមរយៈសិក្ខាបទទាំងប្រាំរបស់ពុទ្ធសាសនា។ ទស្សនវិជ្ជាពុទ្ធសាសនា និងការត្រិះរិះអំពីច្បាប់ គឺប្រឆាំងទាំងស្រុងទៅនឹងការប្រមាថ ជីវិតមនុស្ស និងការប្រមាថជីវិតខ្លួនឯង។

ផ្នែកវប្បធម៌ៈ

តាមទស្សនៈរបស់ព្រះពុទ្ធសាសនា ជីវិតមនុស្សតែងតែប្រព្រឹត្តទៅតាមទ្វារ៣គឺំ មនោ កាយ និងវាចា។ ព្រះពុទ្ធទ្រង់សម្ដែងថា បុគ្គលម្នាក់ៗគឺជាទាយាទនៃអំពើរបស់ខ្លួន ដោយមិនគិតថា ពូជសាសន៍ ពណ៌សម្បុរ ជាតិសង្គម ធនធានសង្គម ឬស្ថានភាព ដទៃទៀតឡើយ។