ច្បាប់អន្តរជាតិអំពីសិទ្ធិមនុស្ស

សិទ្ធិនិងសេរីភាពមានទំនាក់ទំនងគ្នាដូចម្ដេច?

ដោយសេរីភាពគឺជាភាពធ្វើអ្វីមួយបានតាមចិត្តដោយគ្មានការរាំងឫការបង្ខិតបង្ខំហើយសិទ្ធិជាអ្វីៗដែលជាកេតនភណ្ឌពីធម្មជាតិរបស់មនុស្ស។ដូចនេះសេរីភាពគ្រាន់តែជាធាតុមួយរបស់សិទ្ធិប៉ុណ្ណោះព្រោះសិទ្ធិកំណត់ព្រំដែនឲ្យសេរីភាពដើម្បីទប់កុំឲ្យមនុស្សប្រើប្រាស់សេរីភាពហួសព្រំដែនហួសក្របខណ្ឌនាំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃព្រោះថាបើពុំមានសិទ្ធិកំណត់ព្រំដែនឲ្យទេនោះមនុស្សនឹងប្រើប្រាស់សេរីភាពរបស់ខ្លួនដោយដាច់បង្ហៀរនាំឲ្យប៉ះពាល់របៀបរៀបរយសង្គមឫអាចទៅជាអនាធិបតេយ្យផងក៏មាន។