ច្បាប់អន្តរជាតិអំពីសិទ្ធិមនុស្ស

ចូររៀបរាប់ពីសិទ្ធិក្នុងការអភិវឌ្ឍរបស់មនុស្ស?

សិទ្ធិក្នុងការអភិវឌ្ឍរបស់មនុស្សមាន៖

សិទ្ធិដើម្បីមានចំណេះដឹង

  • មនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំហើយការអប់រំត្រូវតែរៀបចំឡើង​ដោយឥតយកតម្លៃនៅថ្នាក់បឋមសិក្សា និងមានការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ​ត្រូវតែរៀបចំឲ្យមានជាទូទៅ។

សិទ្ធិនយោបាយ

  • សិទ្ធិបញ្ចេញមតិដោយសេរី
  • សិទ្ធិប្រជុំដោយសេរី
  • សិទ្ធិចូលរួមក្នុងឆាកនយោបាយ
  • សិទ្ធិបោះឆ្នោត
  • សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់
  • សិទ្ធិបង្កើតសមាគមដោយសេរី
  • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ

សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌

  • សិទ្ធិមានទ្រព្យសម្បត្តិជាកម្មសិទ្ធិ
  • សិទ្ធិមានការងារធ្វើ
  • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា
  • សិទ្ធិជ្រើសរើសការងារ
  • សិទ្ធិមានសន្តិសុខសង្គម
  • សិទ្ធិមានការធានារ៉ាប់រង
  • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ
  • សិទ្ធិបង្កើតគ្រួសារ

 

កាលបរិច្ឆេទសំខាន់ៗអំពីបញ្ហាសិទ្ធិមនុស្ស៖

– កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ ១៩៩២

– កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ឆ្នាំ ១៩៩២

– អនុសញ្ញាប្រឆាំងនឹង្វើទារុណកម្ម ឆ្នាំ ១៩៩២​

– អនុសញ្ញាស្ដីពីបង្ការ និងផ្ដន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ ឆ្នាំ ១៩៥០

– អនុសញ្ញាស្ដីពីការលុបបំបាត់ចោលរាល់ទម្រង់នៃការរើសអើងប្រឆាំងនឹង​នារីភេទ ឆ្នាំ ១៩៩២។

-អនុសញ្ញាស្ដីពីការលុបបំបាត់ចោលរាល់ទម្រង់នៃការរើសអើងពូជសាសន៍ឆ្នាំ ១៩៨៣

– អនុសញ្ញាស្ដីពីសិទ្ធិកុមារ ឆ្នាំ ១៩៩២

– អនុសញ្ញាស្ដីពីឋានៈជនភៀសខ្លួន ឆ្នាំ ១៩៩២

– សេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ១០ ធ្នូ ១៩៤៨។