ច្បាប់អន្តរជាតិអំពីសិទ្ធិមនុស្ស

ដូចម្ដេចហៅថាសិទ្ធិមនុស្ស?

  • សិទ្ធិមនុស្ស គឺជាអំណាចខាងសីលធម៌ និងជាអំណាច​ដែលមិនត្រូវគេ​រំលោភ​បានក្នុង ការកាន់កាប់ ការធ្វើ ឬការទាមទារអ្វីមួយពីអ្នកណាម្នាក់។
  • សិទ្ធិមនុស្ស គឺជាសេចក្ដីត្រូវការចាំបាច់របស់មនុស្សគ្រប់រូប ជាសិទ្ធិដែល​មានតាំងពីកំណើត ដើម្បីទាមទារនូវអ្វីដែលធ្វើឲ្យមនុស្ស​រស់នៅប្រកប​ដោយគុណធម៌ និងសេចក្ដី ថ្លៃថ្នូរ។