សហរដ្ឋអាមេរិច និងប្រទេសជប៉ុនប្រកាន់យកសេដ្ឋកិច្ចមូលធននិយមដូចគ្នា តែមូលធននិយមទាំង២មានចរឹកលក្ខណៈពិសេសរបស់ខ្លួន ។ ចូរបង្ហាញពីចរិតលក្ខណៈពិសេសៗនៃរបបសេដ្ឋកិច្ចនៃប្រទេសនីមួយៗ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ទាំងសហរដ្ឋអាមេរិច និងប្រទេសជប៉ុនសុទ្ធសឹងគោរពតាមគោលការណ៍ នៃសេដ្ឋកិច្ចមូលធននិយមទាំងអស់គ្នាពោលគឺ៖
កម្មសិទ្ធិឯកជននៃមធ្យោបាយផលិតកម្ម សហគ្រាសសេរី ប្រកួតប្រជែងសេរី ។
តែក្នុងការអនុវត្ត ប្រទេសនីមួយៗមានចរឹកលក្ខណៈពិសេសរៀងៗខ្លួនគឹ៖
- នៅក្នុងសហគ្រាសធំៗ បង្ហាញពីចរិតលក្ខណៈនៃប្រព័ន្ធសេដ្ឋកិច្ចសហរដ្ឋអាមេរិចដែលលេបត្របាក់សហគ្រាសធុនតូច និងមធ្យមបើទោះបីមានសហភាពបង្កើតរបៀបថ្មីក៏ដោយ ក៏គេមិនអាចគេចផុតពីការលេបសហគ្រាសធំៗ ដែលមានធនធានដ៏ធំសំបើមបានឡើយ ។
ក្នុងបញ្ហានេះរដ្ឋាភិបាលមិនលូកលាន់ក្នុងរឿងសេដ្ឋកិច្ចឯកជនទេ បើមានលុះត្រាតែប្រទេសជួបវិបត្តិសេដ្ឋកិច្ច ។
- នៅប្រទេសជប៉ុនវិញ សហគ្រាសធំៗ មិនលេបសហគ្រាសមធ្យមឬតូចទេ ទោះបីគេមានសមត្ថភាពលេបត្របាក់ហើយក៏ដោយ ។ នេះបញ្ជាក់ពីលក្ខណៈពិសេសរបស់មូលធននិយមជប៉ុន ។ គូប្រកួតទាំង២ គឹសហគ្រាធុនធំ ធុនតូច និងមធ្យម រក្សាភាពប្រកួតប្រជែងគ្នា ជារឿងរហូតបែបនេះគេឲ្យឈ្មោះថា « សេដ្ឋកិច្ចទ្វិកនិយម » ។ នៅប្រទេសជប៉ុនសហគ្រាសធនតូច និងមធ្យមផលិតទំនិញបម្រើសហគ្រាសធុនធំ ហើយសហគ្រាសធុនធំ ជាអ្នកទិញ និងជាធានាគារិក នៃសហគ្រាសធុនតូច និងមធ្យម ។ កិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចដ៏ល្អនេះ ធ្វើឲ្យជប៉ុនដណ្តើមបានទីផ្សារក្នុងពិភពលោក ។
ម្យ៉ាងទៀតរដ្ឋាភិបាល ( ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក្រៅប្រទេស )សហការគ្នាយ៉ាងជិតស្និទ្ធជាមួយនិងសហគ្រាសទាំងអស់រួមជាមួយនិងកម្មករជប៉ុនផងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ គេកម្រឃើញមានបាតុកម្ម ឬកូដកម្មកម្មករណាស់តែគេប្រទះឃើញកម្មករជប៉ុនធ្វើការលើសម៉ោងដោយមិនគិតកម្រៃ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ