Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

សន្តបុគ្គល និងវិរបុរសមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

សន្តបុគ្គល និងវិរបុរស មានលក្ខណៈខុសគ្នា

ក. សន្តបុគ្គល :

  • សន្តៈ មានន័យថាអ្វីដែលធ្វើឲពិសិដ្ឋ ។
  • បុគ្គល ដែលមានចិត្តស្ងប់ស្ងៀម តាំងចិត្តជាកណ្តាល
  • បុគ្គល ដែលមានគុណធម៍ល្អប្រកបដោយសប្បុរសធម៍
  • បរទត្ថបុគ្គលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន
  • បុគ្គលប្រកាន់ព្រហ្មវិហារធម៍ មេត្តាករុណា មុទិតា ឩបេក្ខា
  • មានលក្ខណៈសិលធម៍គោរពប្រពៃណី ។

សរុបមក សន្តបុគ្គល គឺជាមនុស្សដែលមានរបៀបរស់នៅជាជនស្វែងរក សុក្រឹតភាពជានិច្ច មាន​គំនិតកិតពីសុគតិភព មានគំនិតអធ្យាស្រ័យ និងមានជំនឿថាសុភមង្គលពិតគឺនៅបរមលោក (ភាគច្រើនជាអ្នកដឹកនាំសាសនា) ។

ខ. វិរបុរស​

  • បុគ្គលដែលមានចិត្តអង់អាចក្លាហាន ហ៊ានពលីជីវិតក្នុងបុពហេតុអ្វីមួយ
  • បុគ្គលដែលមានចិត្តមុះមុតមានឆន្ទៈខ្ពស់
  • បុគ្គលដែលគិតប្រយោជន៍ទូទៅតាមក្បួនច្បាប់គតិយុត្ត(ធម្មនុញ្ញភាព)
  • មានលក្ខណៈនិតិសាស្ត្រ ទម្លាប់តាមក្បួនខ្នាត
  • ជាបុគ្គលដែលនៅពាក់កណ្តាលអាទិទេព ។

សរុបមក​ វិរបុរស សំដៅលើជនដែលហ៊ានពលីជីវិត ហ៊ានពុះពារ ឧបសគ្គធំៗ ហ៊ានទទួលការឈឺចាប់ខ្លាំងបំផុតទាំងផ្លូវកាយ និងផ្លូវចិត្ត មានសេចក្តីក្លាហានហួសពីមនុស្សធម្មតា ចូលរួមក្នុងព្រឹត្តិការណ៍ធំៗដើម្បីអធិបតេយ្យជាតិ​និងបូរណភាពទឹកដី ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1