Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

សង្គមមនុស្សមានប្រវត្តិ និងជឿនលឿនលើគ្រប់វិស័យ រីឯសង្គមសត្វគ្មានប្រវត្តិនិងគ្មានអ្វីដែលផ្លាស់ប្តូរឡើយ ។ តើវាបណ្តាលមកពីមូលហេតុអ្វី ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

មនុស្សខុសពីសត្វ ព្រោះមនុស្សមិនត្រឹមតែមានសភាវគតិ ឬទម្លាប់ប៉ុណ្ណោះទេ តែមានទ្រឹស្តីដែលអាចឲ្យខ្លួនទៅដល់បញ្ញត្តិក្រុមនៃសច្ចៈទូទៅទៅបានផង មានរូបារម្មណ៍បង្កើតដែលអាចឲ្យខ្លួនបង្កើតមនោសញ្ចេតនាថែមទៀតផង ។ មានតែមនុស្សទេដែលអាចបង្កើតថ្មីអាចបង្កើតឧបករណ៍ប្រើប្រាស់ជាដើម ។ ដោយសារសមត្ថភាពនេះដែលនាំឲ្យមនុស្សមានប្រវត្តិសាស្រ្តពីព្រោះ កម្រងល្បិចជាក់លាក់តែងតែបន្តពីសម័យមួយទៅសម័យមួយ ពីជំនាន់មួយទៅជំនាន់មួយ ។ ដោយសារសមត្ថភាពនេះទើបមនុស្សជាតិមានការជឿនលឿនគ្រប់វិស័យដែលបង្កើតជាប្រវត្តិសាស្រ្តមនុស្សជាតិឡើង ។ ចំណែកឯសត្វដែលមានត្រឹមតែបញ្ញាប្រតិបត្តិមានព្រំដែននោះពុំអាចដោះខ្លួនវារួចពីសភាវគតិ និងទំម្លាប់បានទេ ។ ពីជំនាន់មួយទៅជំនាន់មួយសត្វប្រព្រឹត្តអំពើដដែលៗពុំមានការផ្លាស់ប្តូរអ្វីឡើយ ។ ដូចនេះទើបសត្វគ្មានប្រវត្តិសាស្រ្ត និងការជឿនលឿនដូចសង្គមមនុស្សឡើយ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1